ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រួសាររងគ្រោះករណីប្លន់នៅស្រុកកំពង់ត្របែកទាមទាររកយុត្តិធម៌ក្រោយជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចដោះលែង

ខេត្តព្រៃវែង ៖ ក្រុមគ្រួសារ និងជនរងគ្រោះក្នុងករណីប្លន់ដែលប្រព្រឹត្តនៅភូមិ តាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែកបានស្នើ សុំសមត្ថកិច្ច និងតុលាការបើកការស្រាវជ្រាវឡើងវិញ ខណៈសមត្ថកិច្ចប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យ៣នាក់តែដោះលែងម្នាក់ ឲ្យមានសេរីភាព ។

តាមការបញ្ជាក់ពីនារីរងគ្រោះឈ្មោះ អ៊ួច ចន្ធូ អាយុ១៦ឆ្នាំ បានឲ្យដឹងថា កាល ពីវេលាម៉ោង១និង៣០នាទីយប់ឈាន ចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ មានជន សង្ស័យ៣នាក់ម្នាក់ឈរក្រោមផ្ទះ និង២នាក់ទៀតនៅលើផ្ទះប្រដាប់ដោយកាន់ កាំបិត និងព្រនង់បានចូលមកគំរាម និង យាយនាងយកលុយចំនួន១០ម៉ឺនរៀល រួចកាប់លោកយាយនាងចំក្បាល និងកាប់នាងបាក់កដៃទើបពួកវាលោតចុះរត់គេច ខ្លួនបាត់អស់ទៅ ។

នារីរងគ្រោះបានបន្តថា ភ្លាមនោះនាង បានរាយការណ៍ទៅមេភូមិនិងសមត្ថកិច្ចចុះមកសួរប្រាប់ពីមុខសញ្ញាជនទាំង៣ នាក់ដែលនាងស្គាល់។ ពេលនោះកម្លាំងសមត្ថកិច្ចបានចុះស្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ ឈុន សក្តា ភេទប្រុស អាយុ១៨ឆ្នាំ, ទី២-ឈ្មោះ ហ៊ុន វិសាល ហៅលក ភេទប្រុស អាយុ១៨ ឆ្នាំ និងទី៣-ឈ្មោះ សំ រ៉ាដូ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំប្រសាទ ស្រុកកំពុងត្របែក ។

នារីរងគ្រោះបានបន្តទៀតថា ក្រោយ បញ្ជូនជនសង្ស័យទាំង៣នាក់ទៅដល់ប៉ុស្តិ៍ថ្កូវបែរជាសមត្ថកិច្ចដោះលែងឈ្មោះ សំ រ៉ាដូ ឲ្យមានសេរីភាពទាំងយប់ដោយធ្វើ សំណុំរឿងបញ្ជូនតែឈ្មោះ ឈុន សក្កា និង ឈ្មោះ ហ៊ុន វិសាល ប៉ុណ្ណោះ។ បញ្ហានេះគឺ អយុត្តិធ៌មសម្រាប់នាង និងលោកយាយ នាងណាស់ ខណៈពេលនាងនិងលោកយាយកំពុងសម្រាកព្យាបាលរបួសមិនទាន់ដឹងថា យ៉ាងម្តេចផងនោះ ។

លោក សួន សំអឿន អធិការនគរបាល ស្រុកកំពង់ត្របែកបានឲ្យដឹងថា ក្រោយ ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់យកមកសាកសួរនៅប៉ុស្តិ៍រដ្ធបាលថ្កូវបន្ទាប់ពីសួរ ដំបូងជនទាំង៣នាក់នោះបានបដិសេធ តែដោយសារការខិតខំនគរបាលបានរកឃើញស្លាកស្នាមនៅលើខ្លួនជនល្មើសនៅលើ ខ្នង និងជើងឈ្មោះ ឈុន សក្តា និងឈ្មោះ ហ៊ុន វិសាល ទើបជនល្មើសសារភាពថា ខ្លួនពិតជាសមគំនិតគ្នាប្លន់ផ្ទះជនរងគ្រោះ ប្រាកដមែនគឺពួកគេធ្វើសកម្មភាពតែ២ នាក់ទេ។ ចំណែកឈ្មោះ សំ រ៉ាដូ មិនបាន ចូលរួមសកម្មភាពឡើយទើបស្នងការរង ទទួលបន្ទុកឯកភាពអនុញាតឲ្យត្រឡប់ទៅផ្ទះវិញដោយបញ្ជូនតែអ្នកពាក់ព័ន្ធ២ នាក់ទៅខេត្ត ។

លោកអធិការបានបញ្ជាក់ថា កាលពីយើងចុះទៅសាកសួរដំបូងជនរងគ្រោះឆ្លើយ ផ្សេងដល់ឥឡូវនិយាយផ្សឹង។ តែបើរឿងនេះពាក់ពន្ធ័មែនមិនទាន់ហួសពេលទេ ព្រោះជនឈ្មោះ សំ រ៉ាដូ នៅផ្ទះស្ថិតក្រោមការតាមដានរបស់សមត្ថកិច្ចយើងដដែល។

ពាក់ព័ន្ធបញ្ហានេះលោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃ វែងបានឲ្យដឹងដែរថា មិនជាអ្វីទេពាក់ព័ន្ធរឿងនេះព្រោះជនល្មើស២នាក់នៅក្នុងពន្ធធនាគារ។ រីឯអ្នកដែលត្រូវដោះលែងនៅ ហ្នឹងនៅឡើយទេ បើសិនជាស្រាវជ្រាវទៅ រកឃើញពាក់ព័ន្ធល្មើសមែនយើងនឹងបន្តនីតិវិធីតែបើរកឃើញថាសមត្ថកិច្ចល្មើសមែនលោកនឹងដាក់វិន័យតាមផ្លូវច្បាប់ ៕ ហេង នរិន្ទ្រ