ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមជម្រើសជាតិដែលស៊ុតចូលច្រើនជាងគេក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

ការប្រកួតបាល់ទាត់ពិភពលោក (World Cup) ជាព្រឹត្តិការណ៍ដ៏ធំមួយដែលមានប្រជាប្រិយ ភាពខ្លាំងជាងគេក្នុងចំណោមព្រឹត្តិការណ៍បាល់ទាត់ផ្សេងៗ។ ចាប់តាំងពីបង្កើតព្រឹត្តិការណ៍ នេះមកក្រុមជម្រើសជាតិជាច្រើនបានចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ដ៏ធំមួយនេះ ក្នុង នោះមានតែក្រុមជម្រើសជាតិប្រេស៊ីលមួយគត់ដែលឈ្នះពានរង្វាន់មួយនេះច្រើនជាងគេ។ ចំណែកចំនួនគ្រាប់បាល់ដែលកីឡាករក្រុមជម្រើសជាតិមួយនេះរកបានក៏ច្រើនជាងគេដែរ។

ខាងក្រោមនេះគឺជាក្រុមជម្រើសជាតិទាំង៨ដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិ សាស្ត្របាល់ទាត់ពិភពលោក៖

១-ក្រុមជម្រើសជាតិប្រេស៊ីល ចូលរួមបាន ២០លើក ប្រកួតបាន ១០៤ប្រកួត ឈ្នះ៧០ ស្មើ១៧ ចាញ់១៧ រកបាន ២២១គ្រាប់ ។

២-ក្រុមជម្រើសជាតិអាល្លឺម៉ង់ ចូលរួមបាន ១៨លើក ប្រកួតបាន ១០៦ប្រកួត ឈ្នះ៦៦ ស្មើ២០ ចាញ់២០ រកបាន ២២៤គ្រាប់ ។

៣-ក្រុមជម្រើសជាតិអ៊ីតាលីចូលរួមបាន ១៨លើក ប្រកួតបាន ៨៣ប្រកួត ឈ្នះ៤៥ ស្មើ២១ ចាញ់១៧ រកបាន ១២៨គ្រាប់ (សម្រាប់ឆ្នាំ២០១៨មិនបានចូលរួមទេ ព្រោះធ្លាក់វគ្គជម្រុះតាម ពូលនៅតំបន់អឺរ៉ុប) ។

៤-ក្រុមជម្រើសជាតិអាហ្សង់ទីន ចូលរួមបាន ១៦លើក ប្រកួតបាន ៧៧ប្រកួត ឈ្នះ៤២ ស្មើ១៤ ចាញ់២១ រកបាន ១៣១គ្រាប់ ។

៥-ក្រុមជម្រើសជាតិអេស្ប៉ាញ ចូលរួមបាន ១៤លើក ប្រកួតបាន ៥៩ប្រកួត ឈ្នះ២៩ ស្មើ១២ ចាញ់១៨ រកបាន ៩២គ្រាប់

៦-ក្រុមជម្រើសជាតិអង់គ្លេស ចូលរួមបាន ១៤លើក ប្រកួតបាន ៦២ប្រកួត ឈ្នះ២៦ ស្មើ២០ ចាញ់១៦ រកបាន ៥៦គ្រាប់

៧-ក្រុមជម្រើសជាតិបារាំង ចូលរួមបាន ១៤លើក ប្រកួតបាន ៥៩ប្រកួត ឈ្នះ២៨ ស្មើ១២ ចាញ់១៩ រកបាន ៧១គ្រាប់

៨-ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ចូលរួមបាន ១២លើក ប្រកួតបាន ៥១ប្រកួត ឈ្នះ ២០ ស្មើ១២ ចាញ់១៩ រកបាន ៧១គ្រាប់ ។

សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសរុស្សុីឆ្នាំ២០១៨នេះ អាចនឹងមានការ ប្រែប្រួលចំនួនគ្រាប់បាល់ច្រើនដោយសារតែកីឡាកររបស់ក្រុមជម្រើសជាតិនីមួយៗស៊ុត បាល់បញ្ចូលទីគូប្រកួតបានច្រើន។ ដូច្នេះប្រវត្តិសាស្ត្រនេះអាចនឹងកែប្រែជាបន្តទៀត ៕ ដេវីត

BELFAST, NORTHERN IRELAND – NOVEMBER 09: Ricardo Rodriguez of Switzerland scores his sides first goal during the FIFA 2018 World Cup Qualifier Play-Off: First Leg between Northern Ireland and Switzerland at Windsor Park on November 9, 2017 in Belfast, Northern Ireland. (Photo by Michael Regan/Getty Images)