ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមតោខៀវសម្រេចចិត្តបណ្តេញអ្នកចាត់ការទូទៅលោក Antonio Conte ចេញពីតំណែង

ក្រុមតោខៀវChelseaរបស់អង់គ្លេសបានសម្រេចចិត្តបណ្តេញអ្នកចាត់ការទូទៅ សញ្ជាតិអ៊ីតាលីលោក Antonio Conte ចេញពីតំណែងហើយដោយយល់ព្រមសងលុយ៩ លានផោនក្នុងបញ្ចប់កិច្ចសន្យាមុនថ្ងៃកំណត់។ នេះបើយោងទៅតាមសារព័ត៌មាន នៅក្នុងប្រទេសអង់គ្លេស និងអ៊ីតាលី។

ចំណែកលោកAurelio De Laurentiis ប្រធានក្លិប Napoli បានបញ្ជាក់ថា លោកMaurizio Sarri អតីតអ្នកចាត់ការទូទៅក្លិប Napoli នឹងទៅកាន់ក្រុមតោខៀវChelsea ដើម្បីជំនួសតំណែងរបស់លោក Antonio Conte។

កីឡាករ Cesc Fabregas របស់ក្លិបតោខៀវChelsea បានថ្លែងអំណរគុណដល់លោក Conte និងជូនពរគាត់ឲ្យទទួលបានជោគជ័យនៅក្នុងថ្ងៃអនាគត។

គួរបញ្ជាក់ថា កិច្ចសន្យាលោកConteនៅសល់១ឆ្នាំទៀតជាមួយក្រុមតោខៀវ ។ ចំណែករដូវកាលដំបូងរបស់គាត់ជួយ Chelsea ឈ្នះពានអង់គ្លេស Premier League និងរដូវកាលទី២ឈ្នះពាន FA Cup ៕