ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមថៅកែផ្ទះល្វែង៤នាក់ ដេញកាប់ពលរដ្ឋត្រូវបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្តចាត់ការតាមច្បាប់

 

ប៉ោយប៉ែត៖ លោកជា ដាមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉េត បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ថា ក្រុមថៅកែផ្ទះល្វែង៤នាក់ ដែលរារាំងប្រជាពលរដ្ឋឈួសឆាយផ្លូវលំ គ្រោងចាកប៉េតុង និងទាញកាំបិតខ្វែវដេញកាប់ពលរដ្ឋក្នុងភូមិ ត្រូវបានបញ្ជូនទៅទីបញ្ជាការអាវុធខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ ។

សួមរំលឹកថា កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្រុមថៅកែផ្ទះល្វែងកាលពីម៉ោង៩និង១៥នាទី ព្រឹកថ្ងៃទី១៨ ខែមីនា បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតខ្វែវដេញកាប់ប្រជាពលរដ្ឋ ខណៈកំពុងធ្វើផ្លូវចាក់បេតុងក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅក្នុងការបង្ក្រាបជនសង្ស័យ ដែលធ្វើសកម្មភាពខាងលើនេះ ដឹកនាំកម្លាំងដោយលោកជា ដាមេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យដែលឃាត់ខ្លូនមានឈ្មោះ អ៊ុង ម៉ាប់ ភេទប្រុស អាយុ៥៩ឆ្នាំ ជាឪពុក ជាថៅកែសំណង់ផ្ទះល្វែង, ទី២-ឈ្មោះ អ៊ុង សុខណា ភេទប្រុស អាយុ១៧ឆ្នាំ, ទី៣-ឈ្មោះ អ៊ុង សុខយី ភេទប្រុស អាយុ២៦ឆ្នាំ ពួកគេទាំង២នាក់ជាកូន និងទី៤-ឈ្មោះ មុំ រតនា ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកនៅជាមួយពួកគេមានមុខរបរលក់ដូរនៅផ្សាររ៉ុងក្លឿ ។ ចំណែកឯជនរងគ្រោះដែលត្រូវជនសង្ស័យដេញកាប់មានឈ្មោះ កៅ សេងអាន ភេទប្រុស អាយុ៣៦ឆ្នាំ ជាអាជីវករ, ទី២-ឈ្មោះ អ៊ិន តារាវុធ ភេទប្រុស អាយុ៣៨ឆ្នាំ ជាអាជីវករ, និងទី៣-ឈ្មោះ នួន នីគីដា ភេទប្រុស អាយុ៣៨ឆ្នាំ ជាអាជីវករផ្សារថៃ ។

NKD-36x6_outline

តំណាងពលរដ្ឋរងគ្រោះម្នាក់ឈ្មោះ អ៊ិន តាវុធ បានអះអាងថា មុនពេលកើតហេតុរូបគាត់ និងពលរដ្ឋមួយចំនួនសរុបមានគ្នា៣០គ្រួសារ រស់នៅតាមបណ្តោយផ្លូវលំ បានសហការគ្នារៃអង្គាសប្រាក់នាំគ្នាចាក់បេតុងកាត់ភូមិ ដើម្បីធ្វើដំណើរឲ្យបានស្រួល និងជាប្រយោជន៍រួមផង ។ តែត្រូវបានជនសង្ស័យម្នាក់ឈ្មោះ អ៊ុង ម៉ាប់ បានលើកគ្នាមករារាំង មិនឲ្យប្រជាពលរដ្ឋធ្វើផ្លូវព្រមទាំងយកកាំបិតខ្វែវដេញកាប់ប្រជាពលរដ្ឋ ដោយអះអាងថា ដីនេះ ជារបស់ខ្លួនបានកាន់កាប់ជាយូរឆ្នាំមកហើយ ក្រោយពីមានការតវ៉ាគ្នារហូតដល់ប្រកែកមាត់ធំ តូចដាក់គ្នាផ្ទុះហិង្សាតែម្ដង ។

សួមបញ្ជាក់ថា កាលពីឆ្នាំមុនជនសង្ស័យ អ៊ុង ម៉ាប់ បានទិញដីចំការពុះល្វែងលក់ឱ្យពលរដ្ឋ ហើយក្នុងលិខិតស្នាមទិញលក់ព្រំដី ទីតាំងនេះក៏ជាគម្រោងផ្លូវចាស់ ដែលអ្នកស្រុកប្រើប្រាស់ច្រើនឆ្នាំមកដែរ ពេលដីមានតម្លៃ ជនសង្ស័យរួបនេះ រារាំងព្យាយាមយកដីផ្លូវសាងសង់ផ្ទះល្វែងលក់ តែត្រូវបានអ្នកស្រុកលើកគ្នាមកតវ៉ាជាច្រើនលើកច្រើនសារមកហើយ តែនៅពេលកើតហេតុខាងលើនេះ ជនសង្ស័យ និងបក្ខពួកបានយកកាំបិតដេញកាប់ពួកគាត់ពេលកំពុងឈូសឆាយធ្វើផ្លូវគំរោងចចាក់បេតុង ហើយដីដែលជនសង្ស័យចេញមុខមកអះអាងថា ជាដីរបស់ចឯកជនដែរ អ្នកស្រុកគ្រប់រួបក៏គេដឹងដែរថា ជាដីផ្លូវ មិនមែនផ្លូវថ្មីនោះទេ គឺផ្លូវចាស់កាត់ភូមិដែលស្ថិតក្នុងគម្រោងអភវិឌ្ឍន៍ក្រុងផងដែរ ។

ជំវិញបញ្ហាខាងលើនេះ លោកជា ដា មេបញ្ជាការអាវុហត្ថក្រុងប៉ោយប៉ែត ប្រាប់កាលពីព្រឹកថ្ងៃទី២០ ខែមីនាថា ជនសង្ស័យទាំង៤នាក់រារាំងដេញកាប់ប្រជាពលរដ្ឋឈួសឆាយដីធ្វើផ្លូវចាក់បេតុងនោះ លោកបានធ្វើកំណត់ហេតុបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់អស់ហើយ ៕ វណ្ណា

fe fe (1)