ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបាល់ទាត់តារាមហាហង្ស ដាក់គោលដៅចូលលេងលីគកំពូលកម្ពុជា

ភ្នំពេញ៖ ផលិតកម្មមហាហង្ស ក្រោយរៀបចំឲ្យមានក្រុមបាល់ទាត់តារាចម្រុះ ដើម្បីប្រកួតលក្ខណៈមិត្តភាពផ្សេងៗ ពេលនេះបានប្រកាសសម្ពោធក្រុមបាល់ទាត់ប្រចាំផលិតកម្មផ្លូវការហើយ ដោយដាក់ឈ្មោះថា “ក្រុមបាល់ទាត់តារាមហាហង្ស” ដែលពិធីសម្ពោធបានធ្វើឡើងនៅកីឡដ្ឋានវេស្ទើន កាលពីចុងសប្តាហ៍មុននេះ ក្រោមវត្ដមានលោកអ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស និងជាស្ថាបនិកក្រុមរួមទាំងវត្តមានក្រុមតារាប្រុស-ស្រីជាច្រើនទៀត។ តែអ្វីដែលពិសេស ថ្នាក់ដឹកនាំក្រុមថែមទាំងបានដាក់គោលដៅចូលលេងលីគកំពូលកម្ពុជា នាពេលអនាគតទៀតផង។

លោកអ៊ិន សុភិនបានមានប្រសាសន៍ថា គោលបំណងជំរុញឲ្យលោកសម្រេចបង្កើតក្រុមបាល់ទាត់ផ្លូវការពេលនេះក៏ដោយលោកចង់ផ្ដល់ឱកាសឲ្យក្រុមតារា និងក្រុមការងារបច្ចេកទេសផ្សេងៗដែលនិយមចូលចិត្តលេងកីឡាមួយនេះមានក្រុមលេងច្បាស់លាស់ និងមានការប្រកួតត្រឹមត្រូវស្របតាមក្បួនច្បាប់ប្រកួតលក្ខណៈអន្ដរជាតិ។ លើសពីនេះលោកបានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយក្នុងការបង្កើតក្រុមមួយនេះតែជំហ៊ានដំបូងលោកនឹងទទួលស្វាគមន៍គ្រប់ការប្រកួតមិត្តភាពមិនថាក្រុមតារាឬស្ថាប័នរដ្ឋ និងឯកជននោះទេពិសេសលោកនឹងចូលរួមប្រកួតពានសមល្មមមួយដើម្បីជាបទពិសោធន៍ឆ្ពោះទៅចូលលេងលីគ។ ស្ថាបនិកក្រុមបាល់ទាត់តារាមហាហង្សរូបនេះនិយាយថាការបង្កើតក្រុមបាល់ទាត់តារាមហាហង្សនេះឡើងគឺលោកមានផែនការ៣ទី១ ផ្ដោតរឿងសុខភាពទី២ការប្រកួតមិត្តភាពជាមួយគ្រប់ស្ថាប័ន និងទី៣ចូលប្រកួតលក្ខណៈពានរង្វាន់អីមួយនាពេកបន្ទាប់។

ជំហ៊ានដំបូងក្រុមបាល់ទាត់ខាងលើចង់ចូលរួមពានកម្រិតសមល្មមសិនព្រោះចង់រៀបចំក្រុមឲ្យមានលក្ខណៈស្ដង់ដារអាជីពសិន។ លោកថាប្រសិនបើអាចនឹងចូលរួមលេងក្របខណ្ឌលីគអាជីពនៅពេលណាមួយ។ តែសំខាន់ត្រូវការរៀបចំជើងព្រួលឲ្យបានល្អ និងមានលក្ខណៈស្ដង់ដារជាមុនសិនព្រោះក្រុមបាល់ទាត់មិនងាយស្រួលនោះទេដោយសារជាក្រុមតារាងខណៈពួកគាត់មានភាពមមាញឹកច្រើនជាងការងារសិល្បះ»។

លោកអ៊ិន សុភិនមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ក្នុងការចូលរួមលីគនោះទេ ប៉ុន្ដែផលិកដ៏មានសក្ដានុពលរូបនេះបានបង្ហើបថាបន្ទាប់ពីក្រុមតារាមហាហង្សដំណើរការល្អលោកនឹងជ្រើសរើសយុវជនមកចូលរួមបន្ថែមជាមួយក្រុមតារាងខ្លួនតែមិនឲ្យលោកចំនួនកំណត់នោះទេព្រោះលោកចង់ផ្ដល់ឱកាសឲ្យតារាបានលេងច្រើនជាង។

បន្ថែមលើសពីនេះលោកបានបង្ហើបទៀតថានៅដើមឆ្នាំ២០១៨ខាងមុខ ផលិតកម្មមហាហង្ស នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនោះគឺការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់តារាមហាហង្ស និងក្រុមតារាល្បីៗប្រចាំប្រទេសថៃនៅលើទឹកដីកម្ពុជាហើយជាបន្ដបន្ទាប់លោកក៏មានគម្រោងណាត់ក្រុមតារាល្បីៗវៀតណាមឡាវ និងក្រុមតារាក្នុងតំបន់មកចូលរួមប្រកួតមិត្តភាពនៅកម្ពុជាទៀតផង។

ក្នុងឱកាសពិសេស នៃការសម្ពោធក្រុមបាល់ទាត់តារាមហាហង្សខាងលើ ក្រុមប្រមូលផ្ដុំដោយតារាងសម្ដែង និងក្រុមការងារបច្ចេកទេសផ្នែកសិល្បះមួយនេះក៏បានណាត់ក្រុមសមាគមពាណិជ្ជករថៃប្រកួតមិត្តភាពលើទីលានវេស្ទើនផងដែរហើយជាលទ្ធផលក្រុមបាល់ទាត់តារាមហាហង្សបានលត់ក្រុមថៃដោយលទ្ធផលបច្ចេកទេស៧-០ផងដែរ៕ វឌ្ឍនា

NKD-36x6_outline