ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាខណ្ឌសែនសុខបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី២

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី២ អញ្ជើញដឹកនាំដោយ លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សា លោកអធិការងនគរបាល មេបញ្ជារងកងរាជអាវុធហត្ថ តំណាងភូមិភាគពិសេស នាយក នាយករងរដ្ឋបាលខណ្ឌ ការិយាល័យចំណុះជំនាញ តំណាងអាជីវករផ្សារ និងអង្គភាពពាក់ព័ន្ធ ដោយមានរបៀបវារៈប្រជុំចំនួន ០៨ចំណុច។

ក្នុងនោះអង្គប្រជុំបានលើករបៀបវរៈ ដូចខាងក្រោម ៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៥០ របស់ក្រុមប្រឹក្សាខណ្ឌ

២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៨ របស់រដ្ឋបាលខណ្ឌ

៣-ដីកា តែងតាំងលោក ងួន ច័ន្ទឡុង ជាប្រធានការិយាល័យរដ្ឋបាល និងហិរញវត្ថុខណ្ឌ

៤-ពិនិត្យ អនុម័តលើសេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ចជូនមន្ត្រីរាជការឲ្យទទួលការងារជាជំនួយការបច្ចេគទេស សម្រាប់រដ្ឋបាលខណ្ឌ

៥-ពិនិត្យ និងអនុម័តលើសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព -គណៈកម្មាធិការលទ្ធកម្ម -គណៈកម្មាធិការសម្របសម្រួលបច្ចេគទេស -គណៈកម្មាធិការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍ខណ្ឌ -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ក្រុមប្រឹក្សាខណ្ឌ ។

៦-ពិនិត្យ និងអនុម័តសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រី្ត បុគ្គលិក នៃរដ្ឋបាលខណ្ឌប្រចាំខែកក្កដា ឆ្នាំ២០១៨

៧-ស្តាប់របាយការណ៍ការិយាល័យប្រជាពលរដ្ឋ និងរបាយការណ៍គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខណ្ឌ

៨-បញ្ហាផ្សេងៗ៕ សហការី