ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបិទផ្លូវតវ៉ាចំពោះច្បាប់ស្តីពីវិសោធនកម្មស្តីពីគណបក្សនយោបាយ

21

 

ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ក្រុមប្រឹក្សាធម្មនុញ្ញបានចេញសេចក្តីសម្រេចជាស្ថាពរបិទផ្លូវតវ៉ាចំពោះច្បាប់វិសោធនកម្មស្តីពីគណបក្សនយោបាយ ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។

ការចេញសេចក្តីសម្រេចនេះធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញាបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យច្បាប់ស្តីពីវិសោធន កម្មស្តីពីគណបក្សនយោបាយដែលរដ្ឋ សភាបានអនុម័តកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ និងព្រឹទ្ធសភាបានពិនិត្យនិងឲ្យ យោបល់ឯកភាពទាំងស្រុងលើទម្រង់ និង គតិច្បាប់ដោយឥតកែប្រែក្នុងសម័យប្រជុំ វិសាមញ្ញព្រឹទ្ធសភាកាលពីថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០១៧កន្លងទៅ និងបានប្រកាស ថា ស្របនឹងរដ្ឋធម្មនុញ្ញ ។

សូមបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មស្តីពីគណបក្សនយោបាយនេះត្រូវនឹងដាក់ជូនសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងនាមប្រមុខរដ្ឋស្តីទីនាពេលឆាប់ៗនេះ។

សេចក្តីសម្រេចនេះមានខ្លឹមសារទាំងស្រុងថា៖

មាត្រាមួយៈ ច្បាប់ស្តីពីគណបក្សនយោ បាយដែលប្រកាសឲ្យប្រើដោយព្រះរាជ ក្រមលេខ ជស/រកម/១១៩៧/០៧ ចុះថ្ងៃ ទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ត្រូវបានធ្វើ វិសោធនកម្មដូចតទៅ៖

-ចំណងជើងជំពូកទី៤ ត្រូវបានកែប្រែ ទៅជាជំពូកទី៤ថ្មី អង្គការនានា និងថ្នាក់ ដឹកនាំរបស់គណបក្សនយោបាយ។

-ចំណងជើងជំពូកទី៩ត្រូវបានកែប្រែ ទៅជាជំពូកទី៩ថ្មី វិធានការរដ្ឋបាល និង ទោសប្បញ្ញត្តិ។

មាត្រា៦ មាត្រា១២ មាត្រា១៧ មាត្រា ១៨ មាត្រា១៩ មាត្រា២៥ មាត្រា២៦ មាត្រា ២៩ មាត្រា៣៤ និងមាត្រាទាំងឡាយពី ជំពូកទី៩ ដល់ជំពូកទី១១។

មាត្រាពីរៈ ច្បាប់នេះត្រូវបានប្រកាស ជាប្រញាប់

-យល់ឃើញថា មាត្រាមួយនៃច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោ បាយខាងលើនេះ បានធ្វើវិសោធនកម្មទៅ លើ២២មាត្រាដូចខាងក្រោម៖

*មាត្រា៦ ត្រូវបានធ្វើវិសោនធកម្មទៅ ជាមាត្រា៦-ថ្មី ដោយមានបន្ថែម២ចំណុច៖

-ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ

-ធ្វើការញុះញង់ដែលអាចនាំឲ្យ មានការបែកបាក់ជាតិ

បទប្បញ្ញតិ្តដទៃទៀតត្រូវបានរក្សាខ្លឹម សារដើមដដែល។

មាត្រានេះ ស្របតាមស្មារតីនៃមាត្រា ៤១ និងមាត្រា៤២ នៃរដ្ឋធម្មនុញ្ញ។

*មាត្រា១២ ត្រូវបានធ្វើវិសោធនកម្ម ទៅជាមាត្រា១២-ថ្មី ដែលចែងពី “មានតែ ប្រជាពលរដ្ឋខ្មែរដែលមានអាយុយ៉ាងតិច ១៨(ដប់ប្រាំបី)ឆ្នាំ និងមានសិទ្ធិពលរដ្ឋ ប៉ុណ្ណោះ ដែលអាចចូលជាសមាជិកគណ បក្សនយោបាយ” ។

មាត្រានេះស្របតាមស្មារតីនៃមាត្រា ៣៤ថ្មី និងមាត្រា៤២ នៃរដ្ឋធម្មនុញ្ញ។

*មាត្រា១៧ ត្រូវបានធ្វើវិសោធនកម្ម ទៅជាមាត្រា១៧-ថ្មី ដោយមានបន្ថែមថ្មី២ វាក្យខណ្ឌគឺ វាក្យខណ្ឌទី៣ និងទី៤ ដែល ចែងពី “គណបក្សនយោបាយនីមួយៗត្រូវ រៀបចំឲ្យមានប្រធាន និងអាចមានអនុ ប្រធានតាមការចាំបាច់។ ប្រធាន និងអនុ ប្រធាននៃគណបក្សនយោបាយត្រូវជ្រើស រើសដោយអនុវត្តតាមលក្ខន្តិកៈនៃគណ បក្សនយោបាយនីមួយៗ ។

អាណត្តិ ភារកិច្ច ការរៀបចំ និងការ ប្រព្រឹត្តទៅរបស់អង្គការដឹកនាំរបសគណ បក្សយោបាយនីមួយៗដូចមានចែងខាង លើនេះ ព្រមទាំងអង្គការដឹកនាំផ្សេងទៀត របស់គណបក្សនយោបាយត្រូវកំណត់ក្នុង លក្ខន្តិកៈ ឬបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស នយោបាយ “។

មាត្រានេះ ស្របតាមស្មារតីនៃមាត្រា ៤២នៃរដ្ឋធម្មនុញ្ញ ។

*មាត្រា១៨ ត្រូវបានធ្វើវិសោធនកម្ម ទៅជាមាត្រា១៨-ថ្មី ជាមាត្រាតាក់តែងថ្មី ដែលចែងពី “ពលរដ្ឋទាំងពីរភេទដែលមាន សញ្ជាតិខ្មែរពីកំណើត និងមានអាយុយ៉ាង តិច២៤ (ម្ភៃប្រាំ)ឆ្នាំ អាចធ្វើជាប្រធាន ឬ អនុប្រធាននៃគណបក្សនយោបាយ ឬធ្វើ ជាសមាសភាពនៃអង្គការដឹកនាំនៃគណ បក្សនយោបាយបាន។

ប្រធាន និងអនុប្រធាននៃគណបក្ស នយោបាយ និងសមាសភាពនៃគណៈ កម្មាធិការនាយក ឬគណៈកម្មការធិការ អចិន្ត្រៃយ៍នៃគណបក្សនយោបាយ ឬអង្គ ការសមមូលនឹងគណៈកម្មាធិការនាយក ឬគណៈកម្មារធិការអចិន្ត្រៃយ៍នៃគណបក្ស នយោបាយ មិនត្រូវជាបុគ្គលិកដែលមាន ទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទ ឧក្រិដ្ឋ ឬបទមជ្ឈិមដោយគ្មានការព្យួរ ទោសឡើយ។

ប្រធាន និងអនុប្រធាននៃគណបក្ស នយោបាយ និងសមាសភាពនៃគណៈកម្មា ធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មាធិការ នាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃ គណបក្សនយោបាយត្រូវបាត់បង់នូវ តួនាទីរបស់ខ្លួន ក្នុងករណីណាមួយដូច ខាងក្រោម៖

-សាមីខ្លួនទទួលមរណភាព។

-សាមីខ្លួនបានសុំលាលែងជាលាយ លក្ខណ៍អក្សរ។

-សាមីខ្លួនត្រូវបានផ្តន្ទាទោសដាក់ពន្ធ នាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដោយគ្មាន ការព្យួរទោសលើកលែងតែទោសនោះ ត្រូវបានលើកលែងទោសដោយព្រះមហា ក្សត្រ។

គណបក្សនយោបាយត្រូវចាត់នីតិវិធី ដើម្បីជំនួសប្រធានគណបក្សនយោបាយ ដែលបាត់បង់តួនាទីដូចមានចែងក្នុងកថា ខណ្ឌខាងលើក្នុងរយៈពេលយ៉ាងយូរ៩០ (កៅសិប)ថ្ងៃគិតពីថ្ងៃបាត់បង់តួនាទីនោះ។

បទប្បញ្ញត្តិនេះក៏ត្រូវយកទៅអនុវត្តផង ដែរចំពោះបុគ្គលដែលមានតួនាទី ឬសិទ្ធិ អំណាចប្រហាក់ប្រហែលទៅនឹងប្រធាន ឬអនុប្រធាននៃគណបក្សនយោបាយ ឬ សមាសភាពនៃគណៈកម្មាធិការនាយក ឬ គណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសម មូលនឹងគណៈកម្មាធិការនាយក ឬគណៈ កម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនយោ បាយ “។

មាត្រានេះស្របតាមស្មារតីនៃមាត្រា ៣៤ថ្មីនៃរដ្ឋធម្មនុញ្ញ ។

*មាត្រា១៩ ត្រូវបានធ្វើវិសោធនកម្ម ទៅជាមាត្រា១៩-ថ្មី ជាមាត្រាតាក់តែងថ្មី ដែលចែងពី “ក្នុងរយៈពេលយ៉ាងយូរ១៨០ ថ្ងៃ(មួយរយប៉ែបសិប)ថ្ងៃ បន្ទាប់ពីគណ បក្សនយោបាយត្រូវបានបង្កើតឡើងស្រប តាមមាត្រា៩នៃច្បាប់នេះ គណបក្សនយោ បាយនោះត្រូវស្នើសុំចុះបញ្ជីនៅក្រសួង មហាផ្ទៃដើម្បីទទួលបានសុពលភាព និង អាចធ្វើសកម្មភាពបានដោយស្របច្បាប់ ក្នុងឋានៈជានីតិបុគ្គល ដោយត្រូវមានសមា ជិកយ៉ាងតិច ៤០០០(បួនពាន់)នាក់ និង ត្រូវបំពេញបែបបទ និងលក្ខខណ្ឌដូចមាន ចែងក្នុងមាត្រា២០នៃច្បាប់នេះ។

គណបក្សនយោបាយដែលមិនទទួល បានការចុះបញ្ជីស្របតាមប្បញ្ញតិ្តនៃជំពូក នេះមិនអាចធ្វើសកម្មភាពនយោបាយនៅ ក្នុងព្រះរាជាណាចក្រកម្ពុជាបានឡើយ”។

មាត្រានេះ ស្របតាមស្មារតីនៃមាត្រា ៤២នៃរដ្ឋធម្មនុញ្ញ ។

*មាត្រា២៥ ត្រូវបានធ្វើវិសោធនកម្ម ទៅជាមាត្រា២៥-ថ្មី ដោយកែប្រែពាក្យពី “ក្រុមប្រឹក្សាធម្មនុញ្ញ” ទៅជា “តុលាការ កំពូល” ។

ច្បាប់នេះ ស្របតាមស្មារតីនៃមាត្រា ១២៨ថ្មីនៃរដ្ឋធម្មនុញ្ញ។

*មាត្រា២៦ ត្រូវបានវិសោធនកម្មទៅ ជាមាត្រា២៦-ថ្មី ដោយមានបន្ថែមថ្មី២ វាក្យខណ្ឌគឺវាក្យខណ្ឌទី១ និងទី២ ដែល ចែងពី៖

“គណបក្សនយោបាយដែលបានចុះ បញ្ជីរួចហើយត្រូវបញ្ជូនទៅក្រសួងមហាផ្ទៃ នូវបញ្ជីឈ្មោះប្រធាន និងអនុប្រធាននៃ គណបក្សនយោបាយក្នុងករណីដែលមាន អនុប្រធាននិងសមាសភាពនៃគណៈកម្មាធិ នាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬ អង្គការសមមូលនឹងគណៈកម្មាធិការ នាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃ គណបក្សនយោបាយដោយភ្ជាប់មកជា មួយនូវជីវប្រវត្តិសង្ខេប ដែលមានបិទរូប ថតទំហំ០៤(បួន)គុណនឹង០៦(ប្រាំមួយ)។

ការផ្លាស់ប្តូរប្រធាន ឬអនុប្រធាននៃ គណបក្សនយោបាយ ឬសមាសភាពនៃ គណៈកម្មាធិការនាយក ឬគណៈកម្មាធិការ អចិន្ត្រៃយ៍ ឬអង្គការសមមូលនឹងគណៈ កម្មាធិការនាយក ឬគណៈកម្មាធិការ អចិន្ត្រៃយ៍នៃគណបក្សនយោបាយត្រូវជូន ដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួង មហាផ្ទៃដោយភ្ជាប់មកជាមួយនូវជីវប្រវត្តិ សង្ខេបរបស់សមាសភាពថ្មី ដែលមានបិទ រូបថតទំហំ០៤(បួន)គុណនឹង០៦(ប្រាំ មួយ)។

គណបក្សនយោបាយដែលបានចុះ បញ្ជីរួចហើយ អាចប្តូរឈ្មោះ សញ្ញាសម្គាល់ ទីស្នាក់ការកណ្តាល កែប្រែគោលនយោ បាយ និងកម្មវិធីនយោបាយសំខាន់ៗ ឬធ្វើ វិសោធនកម្មលើលក្ខន្តិកៈបានស្របតាម លក្ខន្តិកៈរបស់គណបក្សនយោបាយខ្លួន។ ក្នុងករណីនេះគណបក្សនយោបាយត្រូវ ជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ ក្រសួងមហាផ្ទៃដោយភ្ជាប់មកជាមួយនូវ សំណុំឯកសារថ្មីដែលកែប្រែរួចហើយ”។

មាត្រានេះ ស្របតាមស្មារតីនៃមាត្រា ៤២នៃរដ្ឋធម្មនុញ្ញ។

*មាត្រា២៩ ត្រូវបានធ្វើវិសោធនកម្ម ទៅជាមាត្រា២៩-ថ្មី ដោយកែប្រែពាក្យ “អង្គការក្រៅរដ្ឋាភិបាល” ទៅជា “អង្គការ មិនមែនរដ្ឋាភិបាល” ដើម្បីឲ្យស្របតាម ច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល ព្រមទាំងបន្ថែមមួយវាក្យខណ្ឌ ដែលចែងពី “គណបក្សនយោបាយត្រូវ បានហាមឃាត់មិនឲ្យទទួលវិភាគទាន ទោះតាមរូបភាពណាក៏ដោយពីស្ថាប័ន បរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬ អង្គការដែលមានប្រភពហិវញ្ញប្បទានពី បរទេស” ។

មាត្រានេះ ស្របតាមស្មារតីនៃមាត្រា ៤២ នៃរដ្ឋធម្មនុញ្ញ ។

*មាត្រា៣៤ ត្រូវបានធ្វើវិសោធនកម្ម ទៅជាមាត្រា៣៤-ថ្មី ដែលចែងពី “គ្មាន សមត្ថកិច្ចណាមានសិទ្ធិរំលាយគណបក្ស នយោបាយណាមួយបានឡើយ លើក លែងគណបក្សនោះត្រូវបានរំលាយដោយ តុលាការ”។

មាត្រានេះ ស្របតាមស្មារតីនៃមាត្រា ១២៨ថ្មីនៃរដ្ឋធម្មនុញ្ញ។

*មាត្រា៣៨ ត្រូវបានធ្វើវិសោធនកម្ម ទៅជាមាត្រា៣៨-ថ្មី ជាមាត្រាតាក់តែងថ្មី ដែលចែងពី “គ្រប់គណបក្សនយោបាយ ទាំងអស់ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពី គណបក្សនយោបាយ និងច្បាប់ជាធរមាន ដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះគណបក្សនយោបាយណាដែល បានប្រព្រឹត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់ ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមានដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាោផ្ទៃអាចចាត់វិធានការដូច ខាងក្រោម៖

-ចេញលិខិតជូនដំណឹងឲ្យគណបក្ស នយោបាយនោះធ្វើការកែតម្រូវក្នុងរយៈ ពេលមួយជាកំណត់។

-ធ្វើការព្រមានជាលាយលក្ខណ៍អក្សរ និងចាត់វិធានការបញ្ឈប់សកម្មភាពខុស ច្បាប់ក្នុងករណីចាំបាច់។

-សម្រេចផ្អាកសកម្មភាពរបស់គណ បក្សនយោបាយនោះជាបណ្តោះអាសន្ន ក្នុងរយៈពេលមួយជាកំណត់។

-ប្តឹងទៅតុលាការកំពូលដើម្បីរំលាយ គណបក្សនយោបាយនោះ ក្នុងករណី កំហុសមានលក្ខណៈធ្ងន់ធ្ងរ។

មាត្រានេះ ស្របតាមស្មារតីនៃមាត្រា ៥២ និងមាត្រា១៣០ថ្មីនៃរដ្ឋធម្មនុញ្ញ។

*មាត្រា៣៩ ត្រូវបានធ្វើវិសាធនកម្មទៅ ជាមាត្រា៣៩-ថ្មី ដោយកែប្រែខ្ហឹមសារមាត្រា ៣៨ចាស់ដែលចែងពី “ត្រូវផាកពិន័យជា ប្រាក់ចំនួន៥.០០០.០០០(ប្រាំលាន)រៀលដោយក្រសួងមហាផ្ទៃចំពោះគណបក្ស នយោបាយដែលបានប្រព្រឹត្តបទល្មើសនឹង មាត្រា៣១នៃច្បាប់នេះ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តល្មើសទៀត ផាកពិន័យជាប្រាក់ទ្វេមួយជាពីរ ហើយ ក្រសួងមហាផ្ទៃអាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយនោះជាបណ្តោះ អាសន្នក្នុងរយៈពេលមួយជាកំណត់”។

មាត្រានេះ ស្របតាមស្មារតីនៃមាត្រា ៤២នៃរដ្ឋធម្មនុញ្ញ។

*មាត្រា៤០ ត្រូវបានធ្វើវិសាធនកម្មទៅ ជាមាត្រា៤០-ថ្មី ដោយកែប្រែខ្លឹមសារមាត្រា ៣៩ចាស់ដែលចែងពី “គណបក្សនយោ បាយដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ២៩ថ្មីនៃច្បាប់នេះត្រូវផាកពិន័យជាប្រាក់ ដោយក្រសួងមហាផ្ទៃចំនួន ២០.០០០.000 (មៃ្ភលាន)រៀល។ ក្នុងករណីវិភាគទាន ដែលគណបក្សនយោបាយបានទទួលដោយល្មើសនឹងមាត្រា២៩ថ្មីនៃច្បាប់នេះមានតម្លៃ លើសពី ២០.០០០.000 (ម្ភៃលាន) រៀល ត្រូវផាកពិន័យជាប្រាក់ទ្វេមួយជាពីរនៃតម្លៃ នៃវិភាគទាននោះ។ ក្រសួងមហាផ្ទៃអាច សម្រេចផ្អាកសកម្មភាពគណបក្សនយោ បាយនោះជាបណ្តោះអាសន្នក្នុងរយៈពេល មួយជាកំណត់ ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តបទល្មើស ទៀតត្រូវផាកពិន័យជាប្រាក់ទ្វេមួយជាពីរ នៃប្រាក់ពិន័យលើកមុន ហើយក្រសួង មហាផ្ទៃអាចប្តឹងរំលាយគណបក្សនយោ បាយនោះទៅតុលាការកំពូល” ។

មាត្រានេះ ស្របតាមស្មារតីនៃមាត្រា ៤២ នៃរដ្ឋធម្មនុញ្ញ។

*មាត្រា៤១ ត្រូវបានធ្វើវិសាធនកម្មទៅ ជាមាត្រា៤១-ថ្មី ដោយកែប្រែខ្លឹមសារមាត្រា ៤០ចាស់ដែលចែងពី “ត្រូវផាកពិន័យជា ប្រាក់ចំនួន ៣.000.000 (បីលាន)រៀល ដោយក្រសួងមហាផ្ទៃ ចំពោះជនណាដែល បានប្រព្រឹត្តល្មើសនឹងមាត្រា៥ និងកថាខណ្ឌ ទី២ មាត្រា១៥នៃច្បាប់នេះ” ។

មាត្រានេះស្របតាមស្មារតី៤២នៃរដ្ឋ ធម្មនុញ្ញ ។

*មាត្រា៤២ ត្រូវបានធ្វើវិសាធនកម្មទៅ ជាមាត្រា៤២-ថ្មី ដោយកែប្រែខ្លឹមសារមាត្រា ៤១ចាស់ដែលចែងពី “ត្រូវផាកពិន័យជា ប្រាក់ចំនួន ១០.000.000 (ដប់លាន) រៀលដល់ ២០.000.000 (ម្ភៃលាន)រៀល និង/ឬផ្តនាទោសដាក់ពន្ធនាគារពី០១ (មួយ)ឆ្នាំចំពោះជនណាដែលបានប្រព្រឹត្ត និងបានកែសម្រួលរយៈពេលពី១៨ខែមក ១៨០ថៃ្ងវិញនៅចំណុចទី៣ព្រមទាំងបន្ថែម មួយចំណុចទៀតគឺចំណុចទី៤ដែលចែងពី “នៅតែបន្តធ្វើសកម្មភាពក្នុងនាមគណបក្ស នយោបាយខ្លួនទោះជាមានសេចក្តីសម្រេច ផ្អាកសកម្មភាពគណបក្សនយោបាយនោះ ក៏ដោយ” ។

មាត្រានេះស្រមតាមស្មារតីនៃមាត្រា ៤២ នៃរដ្ឋធម្មនុញ្ញ។

*មាត្រា៤៧ ត្រូវបានធ្វើវិសាធនកម្មទៅ ជាមាត្រា៤៧-ថ្មី ជាមាត្រាតាក់តែងថ្មីដែល ចែងពី ” បទប្បញ្ញតិ្តនៃជំពូកទោល (បទប្ប ញ្ញត្តិទូទៅ) នៃមាតិកាទី១ (បទប្បញ្ញត្តិ ទូទៅ) ជំពូកទោល (ការបង្ខំដល់រូបកាយ) នៃមាតិកាទី៣ (ការបង្ខំដល់រូបកាយ) នៃគន្ថីទី៨ (នីតិវិធីប្រតិបត្តិ) នៃក្រមនីតិវិធី ព្រហ្មទណ្ឌត្រូវយកមកអនុវត្តក្នុងករណីដែលសេចក្តីសម្រេចអំពីប្រាក់ពិន័យបានចូលជាស្ថាពរ ” ។

មាត្រានេះ ស្របតាមស្មារតីនៃមាត្រា ១២៨ថ្មី នៃរដ្ឋធម្មនុញ្ញ។

*មាត្រា៤៨ ត្រូវបានធ្វើវិសោធនកម្មទៅ ជាមាត្រា៤៨-ថ្មី មាត្រា៤៣ចាស់ដែលចែង ពី “បន្ទាប់ពីច្បាប់នេះចូលជាធរមានគណ បក្សនយោបាយទាំងអស់ដែលត្រូវបាន បង្កើត និងបានចុះបញ្ជីត្រឹមត្រូវនៅក្រសួង មហាផ្ទៃស្របតាមច្បាប់ស្តីពីគណបក្ស នយោបាយដែលត្រូវបានប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខ ជស/រកម/១១៩៧ /០៧ ចុះថៃ្ងទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ត្រូវ បន្តសុពលភាព និងអាចធ្វើសកម្មភាពស្រប តាមច្បាប់នេះ និងច្បាប់ជាធរមានផ្សេង ទៀតនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែគណ បក្សនយោបាយទាំងនេះ ត្រូវបំពេញសំណុំ បែបបទធ្វើនិយ័តកម្មស្របតាមបទប្បញ្ញតិត្ត នៃច្បាប់នេះក្នុងរយៈពេល៩០ (កៅសិប) ថៃ្ងយ៉ាងយូរ គិតពីថ្ងៃដែលច្បាប់នេះចូលជា ធរមសាន” ។

មាត្រានេះ ស្របតាមស្មារតីនៃមាត្រា ៤២ នៃរដ្ឋធម្មនុញ្ញ។

*មាត្រា៤៩-ថ្មី ជាមាត្រា៤៤ ចាស់ដែល ចែងពី “បទប្បញ្ញត្តិទាំងឡាយណាដែល ផ្ទុយនឹងច្បាប់នេះត្រូវចាត់ទុកជនិវាករណ៍”។

មាត្រានេះ ពុំមានអ្វីមិនស្របតនឹងរដ្ឋ ធម្មនុញ្ញទេ ។

-យល់ឃើញថា មាត្រាមួយ នៃច្បាប់ស្តី ពីវិសាធនកម្មច្បាប់ស្តីពីគណបក្សនយោ បាយពុំមានបទប្បញ្ញត្តិណាមួយមិនមស្រប តាមនឹងរដ្ឋធម្មនុញ្ញទេ។

-យល់ឃើញថា មាត្រាពីរ ដែលចែងថា ច្បាប់នេះត្រូវប្រកាសជាការប្រញ្ញាប់ ពុំមាន អ្វីមិនស្របនឹងរដ្ឋធម្មនុញ្ញទេ ។

-យល់ឃើញថា គ្រប់បទប្បញ្ញត្តិទាំង អស់នៃច្បាប់ស្តីពីវិសាធនកម្មស្តីពីគណបក្ស នយោបាយពុំមានបទប្បញ្ញត្តិណាមួយ មិនស្របតាមនឹងរដ្ឋធម្មនុញ្ញទេ ។

មាត្រា១- ច្បាប់ស្តីពីវិសាធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយដែលរដ្ឋសភា បានអនុម័តនៅថៃ្ងទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិ កាលទី៥ និងព្រឹទ្ធសភាបានពិនិត្យ និងឲ្យ យោបល់ឯកភាពទាំងស្រុងលើទម្រង់ និង គតិច្បាប់ដោយឥតកែប្រែក្នុងសម័យប្រជុំ វិសាមញ្ញព្រឹទ្ធសភានីតិកាលទី៣នាថៃ្ងទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវបានប្រកាស ថា ស្របនឹងរដ្ឋធម្មនុញ្ញ ។

មាត្រា២-សេចក្តីសម្រេចនេះធ្វើនៅរាជ ធានីភ្នំពេញថៃ្ងទី០៣ ខែមីនា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអនុភាពអនុវត្តទៅលើអំណាច ទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និង ត្រូវចុះផ្សាយក្នុងរាជកិច្ច ៕ សហការី