ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភេរវកម្ម IS ចាប់ខ្លួនពលរដ្ឋស៊ីរី៧០០នាក់ធ្វើជារនាំងការពារ

លោក Vladimir Savchenko ប្រធាន មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីនៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី១៥ ខែតុលា បានប្រកាស ថា ក្រុមភេរវកម្ម IS បានវាយប្រហារទៅ លើជំរំជនភៀសខ្លួននៅតំបន់ Al Bahra ប្រទេសស៊ីរី ចាប់ពលរដ្ឋធ្វើជារនាំងការ ពារ។

លោក Vladimir Savchenko បាន បញ្ជាក់ទៀតថា ក្រុមភេរវកម្មបានឆ្លៀត ឱកាសនៃបទឈប់បាញ់ ដើម្បីវាយប្រហារទៅលើជំរំជនភៀសខ្លួនដោយលទ្ធផល ពលរដ្ឋ១៣០គ្រួសារ មានសមាជិកជាង ៧០០នាក់ ត្រូវចាប់បញ្ជូនទៅកាន់តំបន់ Hadjin។ ក្រុមភេរវកម្មនឹងប្រើប្រាស់ពល រដ្ឋទាំងនោះដើម្បីការពារខ្លួនបញ្ចៀសការបាញ់ប្រហារពីទាហានស៊ីរី។

លោក Vladimir Savchenko បញ្ជាក់ ទៀតថា មជ្ឈមណ្ឌលផ្សះផ្សាបានអំពាវ នាវដល់បណ្តាក្រុមប្រដាប់អាវុធខុសច្បាប់ឲ្យបោះបង់ ការប្រឈមមុខដាក់គ្នា ដើម្បី ស្វែងរកសន្តិភាពស្ថិរភាព។ លោកបន្ត ទៀតថា ក្នុងរយៈពេល១ថ្ងៃ តំបន់ Rush, Akch Baer Ain EnNaur, JubbEzZarur, Ikko ស្ថិតនៅក្នុងខេត្ត Lattakia រងការវាយ ប្រហារជាច្រើនលើក។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិ រុស្ស៊ីបញ្ជាក់ថា សម្ពន្ធមិត្តយោធាដឹកនាំ ដោយអាមេរិក និងក្រុមជនជាតិឃើដ បន្តសម្តែងធ្វើជាវាយប្រហារទៅលើក្រុមភេរវកម្ម ប៉ុន្តែការពិតមិនបានធ្វើអ្វីទៅលើក្រុមភេរវកម្មនោះឡើយ៕ ម៉ែវ សាធី