ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមរថយន្តរាប់រយគ្រឿងដឹកឈើក្តារអាចបង្កគ្រោះដល់អ្នកដទៃនិងរុញឈើទម្លាក់ទប់ស្កាត់ការបង្ក្រាបតែសមត្ថកិច្ចដេញបង្ក្រាបបានតែមួយគ្រឿង

ខេត្តស្ទឹងត្រែងៈ ហ្វូងរថយន្តសាំងយ៉ុងដឹកឈើពុំមានលិខិតអនុញ្ញាតជាក្រុម ដែលតែងតែបង្កគ្រោះថ្នាក់ចរាចរដល់ប្រជាពលរដ្ឋជារឿយៗនៅតែបង្កើនសកម្មភាពបន្តបន្ទាប់ផ្គើនទៅលើសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើគ្រាដែលកំពុងប្រដេញស្ទាក់។

ជាក់ស្តែងកាលពីវេលាម៉ោងប្រមាណជាង១៩យប់ ថ្ងៃអង្គារ ១កើតខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១៥ខែឧសភា ឆ្នាំ២០១៨ ប្រភពពីកម្លាំងរដ្ឋបាលព្រៃឈើដោយមានសហការជាមួយកងកម្លាំងប្រដាប់អាវុធទៀតនោះបានចុះទប់ស្កាត់និងបង្ក្រាប់ចាប់រថយន្តដឹកឈើពុំមានលិខិតអនុញ្ញាតចរាចរលើលើកំណាត់ផ្លូវជាតិលេខ៧Aក្នុងគោលដៅឆ្ពោះទៅខេត្តក្រចេះ។

ស្ថិតក្រោមប្រតិបត្តិការបង្ក្រាប់ចាប់រថយន្តដឹកឈើប្រភេទលេខ២ជាហ្វូងនោះមន្ត្រីរដ្ឋបាលព្រឈើបានឲ្យដឹងថា ក្រុមឈ្មួញរកសីុផ្ទុយនឹងច្បាប់ទាំងនោះបានបណ្តុំកសាងជាក្រុមប្រមូលទិញឈើពីក្រុមអ្នកអាមកពីព្រៃស្តុបទុកដឹកតាមរថយន្តរថយន្តសាំងយ៉ុងដោយមានច្រើនរថយន្តបើកបរជាក្រុមៗ ហើយមានចេញម្តងរថយន្ត៥គ្រឿងនិងក្រុមខ្លះទៀតចេញម្តង១០គ្រឿង ឬច្រើននិងតិចជាងនេះក៏មានដែរ។

មន្ត្រីរដ្ឋបាលព្រៃឈើដដែលបន្ថែមថាក្រុមទាំងនោះបើកបរក្នុងល្បឿនលឿនមិនគោរពទៅតាមច្បាប់ចរាចរណ៍ខុសពីរថយន្តរបស់ពលរដ្ឋដ៍ទៃទៀតដែលគេគោរពច្បាប់ ជាងនេះទៅទៀត និងពួកគេបានព្យាយាមរារាំងក្រុមសមត្ថកិច្ចពេលចុះប្រតិបត្តិការឃាត់រថយន្តដើម្បីត្រួតពិនិត្យលើច្បាប់ដឹកជញ្ជូនម្តងៗ។

មន្ត្រីដដែលបន្តថាក្រុមដឹកឈើល្មើសច្បាប់ខាងលើពេលសមត្ថកិច្ចចុះឃាត់ពួកគេបានបើករថយន្តរត់គេចថែមទាំងទាញឈើទំលាក់ចេញពីរថយន្តក្នុងចេត្តនាបំណងបិទផ្លូវមិនឲ្យរថយន្តដទៃទៀតធ្វើចរាចរបានលើដងផ្លូវ នោះទៀតផង ។

ក្នុងហេតុការណ៍ខាងលើកម្លាំងសហការទប់ស្កាត់ចាប់បានរថយន្តតែមួយគ្រឿងប៉ុណ្ណោះក្នុងចំណោមច្រើនគ្រឿងព្រោះរថយន្តទាំងនោះបើកបិតផ្លូវ និងបើកបររេចង្កូតពេញផ្លូវបង្កការលំបាកសម្រាប់ប្រតិបត្តិការនេះ។

ក្រោយបង្ក្រាបបានរថយន្តខាងលើបានមួយគ្រឿងនោះសមត្ថកិច្ចបានបញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមច្បាប់ព្រៃឈេី។

ចំណែកម្ចាស់រថយន្តឃាត់បាននោះក៏បើកទ្វាររត់គេចខ្លួុនបាត់ស្រមោលបន្ទាប់ពីសមត្ថកិច្ចស្ទាក់ជាប់នោះ ៕ ជីវ័ន្ត