ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង ១,០០០នាក់នៅស្រុកគូលែន ខេត្តព្រះវិហារ

 

ខេត្តព្រះវិហារ ៖ លោកស្រី ឌី សុខីទីឃាយុកោ ភរិយា លោក ហ៊ុន ម៉ានិត បានដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ រស់នៅភូមិឈូក ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ លោកស្រី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងគិតគូរជានិច្ច អំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ការពិនិត្យជំងឺដោយឥតគិតថ្លៃនាពេលនេះ រួមមានពិនិត្យជំងឺទូទៅ, ពិនិត្យរោគស្ត្រី, វះកាត់តូច, ឆ្លុះអេកូសាស្ត្រ, ពិនិត្យធ្មេញ, ចែកវ៉ែនតាសម្រាប់លោកតា លោកយាយចំនួន៣០០នាក់ និងមានរៀបចំអាហារថ្ងៃត្រង់រួមគ្នាមួយពេល ប្រកបដោយក្តីរីករាយ និងភាពស្និតស្នាល។

នៅក្នុងឱកាសនោះក្រុមការងារ បានចែកជូនរទេះរុញចំនួន២០គ្រឿងដល់ជនពិការ និងសម្ភារះសិក្សាជូនដល់សិស្សានុសិស្សផងដែរ។

សកម្មភាពខាងលើនេះ មានការអមដំណើរដោយលោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងក្រុមការងារជាច្រើនរូបទៀត។

កម្មវិធីក្រុមវិជ្ជសាស្ត្រសម្តេតេជោ បានចុះ ពិនិត្យ ព្យាបាលនេះ មិនមែនជាលើកទី១នោះទេ ដែលក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានធ្វើសកម្មភាពមនុស្សធម៌បែបនេះ ជូនប្រជាពលរដ្ឋជាច្រើនកន្លែង នៅតាមបណ្តាខេត្ត និងនៅតាមតំបន់ដាច់ស្រយាល។

NKD-36x6_outline

ប្រជាពលរដ្ឋ ដែលបានមកទទួលការពិនិត្យ និងព្យាលជំងឺ នៅពេលនោះ សុទ្ធតែបានបង្ហាញនូវភាពរីករាយ ចំពោះក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដែលបានចុះ ពិនិត្យ ព្យាបាលជំងឺជូនពួកគាត់ ជាការចូលរួមកាត់បន្ថយលើការចំណាយរបស់ពួកគាត់បានមួយចំនួនធំសម្រាប់ការថែទាំសុខភាពប្រចាំថ្ងៃ៕ សុខ ខេមរា