ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមវេជ្ជសាស្ត្រសម្តេចតេជោសហការជាមួយក្រុមគ្រូពេទ្យមកពីម៉ាឡេស៊ីពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ

ភ្នំពេញ៖ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ សហការជាមួយក្រុមគ្រូពេទ្រស្ម័គ្រចិត្តដែលជំនាញមកពីប្រទេសម៉ាឡេស៊ី (Rotary Club Damansera-west) ដែលមានលោក ស្រី ហ៊ុន ម៉ាណា ជាប្រធានបានអញ្ជើញ ចុះពិនិត្យពិគ្រោះនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតថ្លៃជាច្រើនគោលដៅតាមបណ្តាខេត្តនានា។

ការពិនិត្យពិគ្រោះនិងព្យាបាលបានផ្តោតសំខាន់ទៅលើជំងឺភ្នែកឡើងបាយ ជំងឺភ្នែក កន្ទុយថ្លែន មាត់ធ្មេញ អេកូសាស្ត្រ និងប្រភេទ ជំងឺផេ្សងៗទៀត ព្រមទាំងការវះកាត់ទ្រង់ទ្រាយតូចជាច្រើនករណី។

លោកស្រី ហ៊ុន ម៉ាណា បានសម្តែង សមានចិត្តយ៉ាងធំធេងនិងត្រេកអរឥតឧបមាដែលបានចុះជួបផ្ទាល់ដើម្បីសម្រប សម្រួលនិងចែករំលែកក្តីស្រលាញ់ក្តី អាណិតអាសូរដល់ប្រជាពលរដ្ឋដែលបានមកទទួលយកសេវាពិនិត្យពិគ្រោះនិងព្យាបាលជំងឺពីក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រសម្តេចតេជោ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសម៉ាឡេស៊ី (Rotary Club Damansera-West)។

NKD-36x6_outline

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសម៉ាឡេស៊ី (Rotary Club Damansera-West) បានបញ្ចប់បេសកកម្មមនុស្ស ធម៌នៅកម្ពុជា កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការជូនដំណើរដោយផ្ទាល់ពីលោកស្រី ហ៊ុន ម៉ាណា និងក្រុមគ្រួសារដល់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ព្រមទាំងផ្តល់កាដូអនុស្សាវរីយ៍ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសម៉ាឡេស៊ី (Rotary Club Damansera-West) ផងដែរ។

លោកស្រី ហ៊ុន ម៉ាណា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសម៉ាឡេស៊ី (Rotary Club Damansera-West) និងក្រុមវេជ្ជសាស្ត្រសម្តេចតេជោដែលបានចំណាយពេលវេលា កម្លាំងកាយ-ចិត្ត, ធនធាន ថវិកាមកជួយពិនិត្យពិគ្រោះនិងព្យាបាល ជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ កម្ពុជា៕ សហការី

mana2 mana