ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហាម៉ាស់ប្រកាសថាឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ជាមួយអុីស្រាអែល

កាលពីថ្ងៃទី២១ ខែកក្កដា អ្នកនាំពាក្យកម្លាំងប្រដាប់អាវុធហាម៉ាស់ លោក Fawzi Barhoum បានប្រកាសថាបានព្រមព្រៀងឈប់បាញ់ជាមួយភាគីអុីស្រាអែល។

នៅក្នុងសេចក្តីប្រកាសអ្នកនាំពាក្យក្រុមហាម៉ាស់បានបញ្ជាក់ថា ក្រោមការជួយអន្តរាគមន៍ពីប្រទេសអេហ្ស៊ីប និងអង្គការសហប្រជាជាតិក្រុមហាម៉ាស់ បានឈានដល់ កិច្ចព្រមព្រៀងជាមួយអុីស្រាអែលក្នុងការបង្កើតឲ្យមានបទឈប់បាញ់ នៅតំបន់ ព្រំដែន ជួយឲ្យការរស់នៅរបស់ពលរដ្ឋល្អប្រសើរឡើងវិញ។

ក្នុងពេលជាមួយគ្នានេះ ភាគីអុីស្រាអែល មិនទាន់មានការវិភាគអ្វីជុំវិញការប្រកាសខាងលើនៅឡើយ។ ប៉ុន្តែកន្លងមកអ្នកនាំពាក្យកម្លាំងទាហានអុីស្រាអែលបានបញ្ជាក់ ថា នឹងមិនមានសកម្មភាពយោធាណាមួយនៅហ្គាហ្សាចាប់តាំងពីថ្ងៃទី២១ ខែកក្កដា នេះ។ ចំណែកពលរដ្ឋនៅតំបន់ព្រំដែន ជាប់អុីស្រាអែល ក៏បានបញ្ជាក់ថា ស្ថាន ភាពបានស្ងប់ស្ងាត់។

កន្លងមកថ្មីៗ ទាហានអុីស្រាអែលម្នាក់ស្លាប់នៅព្រំដែនដោយរងការបាញ់ប្រហារពីទាហានប៉ាឡេស្ទីន នៅព្រំដែន។ ក្រោយ មកអុីស្រាអែលបាន បើកការវាយប្រហារតាមដែនអាកាសសម្លាប់ខ្មាន់កាំភ្លើងហាម៉ាស់៣នាក់។

កាលពីថ្ងៃទី២០ ខែកក្កដា ជនជាតិ ប៉ាឡេស្ទីនម្នាក់ក៏បានស្លាប់ ដោយរងនូវ ការបាញ់ប្រហារនៅពេលធ្វើបាតុកម្មនៅព្រំដែនជាប់អុីស្រាអែល។

ពាក់ព័ន្ធនឹងអំពើហិង្សានៅតំបន់ព្រំដែន ហ្គាហ្សារវាងជនជាតិប៉ាឡេស្ទីន នឹងកង កម្លាំងការពារព្រំដែននៃប្រទេសអុីស្រាអែល ដែលបានផ្ទុះឡើងយ៉ាងក្តៅគគុក គិតចាប់ តាំងពីថ្ងៃទី៣០ ខែមីនា រហូតមកដល់ទល់នឹងពាក់កណ្តាលខែកក្កដានេះ បានផ្តាច់ ជីវិតមនុស្សសរុប១៤០នាក់ ខណៈជាង មនុស្ស១៦,០០០នាក់ទៀតបានរងរបួស។

របាយការណ៍ដែលត្រូវបានចេញ ដោយក្រសួងសុខាភិបាល នៃតំបន់ហ្គា ហ្សា ដែលកំពុងគ្រប់គ្រងដោយក្រុមហា ម៉ាស់-ប៉ាឡេស្ទីននេះ គឺកើតចេញពីការ បូកសរុបចំនួនមនុស្សស្លាប់ និងរងរបួស នៅក្នុងអំឡុងនៃការតវ៉ាតាមព្រំដែនជា ច្រើនលើក ក្នុងរយៈពេលពេលជាង៣ខែ មកនេះ។ មនុស្សស្លាប់ភាគច្រើន គឺដោយសារតែការបង្ក្រាបតាមរយៈការបាញ់ ប្រហាររបស់ទាហានការពារព្រំដែនអុីស្រាអែល។

គួរបញ្ជាក់ថា ការតវ៉ារៀងរាល់ថ្ងៃសុក្រ របស់ក្រុមជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គា ហ្សាខាងលើនេះ គឺត្រូវបានអ្នកដឹកនាំនៅហ្គាហ្សាអះអាងថា ត្រូវបានរៀបចំឡើង ដោយសន្តិវិធី ប៉ុន្តែដោយឡែកខាងឆ្មាំការពារព្រំដែនអុីស្រាអែលវិញបានអះអាងថា ក្រុមជនជាតិប៉ាឡេស្ទីនបានធ្វើការវាយ ប្រហារដោយដុំថ្ម និងវត្ថុរឹងជាច្រើនមកលើកងកម្លាំងអុីស្រាអែល ទើបពួកគេបាញ់តបតវិញក្នុងន័យការពារខ្លួន៕ ម៉ែវ សាធី