ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនចិនបានផលិតទូរស័ព្ទដូច iPhone X តម្លៃត្រឹម 150 ដុល្លារ

អ្នកមិនមានលទ្ធភាពទិញទូរស័ព្ទ iPhone X ឬ Galaxy S9? ក្រុមហ៊ុនចិនមួយឈ្មោះ

Leagoo បានផលិតទូរស័ព្ទដូច iPhone X តម្លៃត្រឹម 150 ដុល្លារ

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចចិនបានបង្ហាញស្មាតហ្វូន S9 របស់ខ្លួននៅឯ MWC ឆ្នាំ 2018 ដែលមានគែម អេក្រង់ស្តើង មានឈ្មោះដូចទូរស័ព្ទសាំស៊ុងដែលអ្នកធ្លាប់ស្គាល់ និងស្រដៀងគ្នាទៅនឹងទូរស័ព្ទ iPhone X ។

សម្រាប់តម្លៃទាបរបស់វា វាមានអេក្រង់ទំហំ 5,85 អ៊ីញ “HD +” ដំណើរការ octa-core ដែលគ្មានឈ្មោះ RAM ទំហំ 4GB អង្គផ្ទុកទិន្នន័យ 32GB មានកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និងថ្ម 3,300mAh ។ មានកាមេរ៉ាខាងមុខដែលអនុញ្ញាតឱ្យមានការទទួលស្គាល់ផ្ទៃមុខដើម្បីដោះសោទូរស័ព្ទរបស់អ្នក៕ ហេង លក្ខិណា