ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនចិនមកវិនិយោគ គ្រោងនាំផលិតផលផ្ទាល់ពីកម្ពុជាទៅកាន់ទីផ្សារចិន

ភ្នំពេញ: ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានសក្តានុពលខ្ពស់ ទៅលើវិស័យសេដ្ឋកិច្ច បានធ្វើឲ្យអ្នកវិនិយោគិន ជាច្រើនសសំឡឹងមើលទីផ្សារនាំចេញ-នាំចូល ដោយដាក់ទុនមកវិនិយោគជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ក៏មានអ្នកវិនិយោគចិន គ្រោងនំាផលិតសំខាន់ៗ ផ្ទាល់ពីកម្ពុជា មានដូចជា អង្ករ និងផ្លែឈើជាដើម ទៅកាន់ទីផ្សារចិនផងដែរ ។

លោក Xuan Xiao Fei អគ្គនាយកក្រុមហ៊ុន Group Limited នៅហុងកុង មានប្រសាសន៍ថា ក្នុងសន្និកាសែតមួយ កាលពីវេលាម៉ោង១២នឹង៣០នាទីថ្ងៃត្រង់ទី២១ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមើលឃើញពី សក្ដានុពល ជាពិសេសស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរ ក្រុមហ៊ុនលោកសម្រេចវិនិយោគ លើការនាំចេញផលិតផលទៅកាន់ទីផ្សារចិន ខណៈដែលតម្រូវការនៅចិនមានការកើនឡើង។ ម៉្យាងវិញទៀត ទាំងគុណ- ភាពទំនិញនិងការផលិតអង្ករ និងផ្លែឈើរបស់កម្ពុជា ជាផលិតផលដែលមានគុណភាពល្អពិតៗ ដោយភាគច្រើនជា ផលិតផលធម្មជាតិ។

លើសពីនេះទៅទៀតនោះ ក្រុមហ៊ុនចង់ឲ្យកម្ពុជា ជាប្រទេសគំរូនៅអាស៊ានដែលនាំចេញផ្ទាល់ទៅ កាន់ទីផ្សារចិនដោយមិនចាំបាច់ឆ្លងកាត់ប្រទេសផ្សេងៗឡើយ។ លោកឲ្យដឹងទៀតថា ក្រៅពីនោះ ប្រទេសចិនក៏មាន គោលដៅជួយដល់សេដ្ឋកិច្ចនៅបណ្ដាប្រទេសជាច្រើននៅលើលោក ហើយចំពោះក្រុមហ៊ុនលោកផ្ទាល់ក៏បានសិក្សាមើល ពីទីផ្សារនៅតាមបណ្ដាប្រទេសជាច្រើនផងដែរ តែយើងក៏បានសម្រេចដាក់ការវិនិយោគដោយប្រមូលទិញផលិតផលអង្ករ ផ្លែឈើនៅកម្ពុជា ដោយសារតែតម្លៃទំនិញនៅកម្ពុជាបើធៀបនឹងប្រទេសចិន គឺតម្លៃទាបជាងឆ្ងាយ ហើយបើនិយាយពី គុណភាពវិញទំនិញរបស់កម្ពុជា មានគុណភាពខ្ពស់ជាងប្រទេសនានាមួយចំនួន។

អគ្គនាយកក្រុមហ៊ុន Group Limited រូបនេះ បានបញ្ជាក់បន្ថែមថា មុននឹងលោកសម្រេចចិត្តមកវិនិយោគនៅ កម្ពុជា លោកបានមកពិនិត្យ និងសិក្សាពីទីផ្សារនៅកម្ពុជាផ្ទាល់ ដោយលោកយល់ឃើញថា កម្ពុជា ជាប្រទេសមួយ ដែលអាចនាំចេញផលិតផលទៅលក់នៅប្រទេសចិនបាន ព្រោះកម្ពុជាមានផ្លូវទឹកដែលអាចដឹកជញ្ជូនទំនិញផ្ទាល់ពីកម្ពុជា ទៅ កាន់ប្រទេសចិនបាន និងមានលទ្ធភាពផលិតបានទៅតាមតម្រូវការរបស់ចិន ទើបលោកសម្រេចចិត្តធ្វើការវិនិយោគ ជាផ្លូវការ ។

សូមជំរាបថា នៅរសៀលថ្ងៃទី២២ ខែមិថុនា នឹងមានសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការបញ្ចូនផលិតផលកម្ពុជា ទៅដាក់តាំងស្វែងរកទីផ្សារនឹងដៃគូរពាណិជ្ជកម្មនៅប្រទេសចិន ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម សហការជាមួយសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជាចិន ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ៕ ស ដារ៉ា

20150621_114558

20150621_114908

20150621_114926

20150621_114929

20150621_114938

20150621_114941

1434885715389