ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអចលនទ្រព្យថៃបង្កើនតម្លៃផ្ទះសម្បែង៥ភាគរយ ដោយសារតែតម្លៃដីកើនឡើង

លោក Piya Prayong ប្រធានក្រុមហ៊ុនអចលនទ្រព្យ Pruksa Real Estate បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងតែបង្កើនតម្លៃផ្ទះសម្បែងរបស់ខ្លួន ៥ភាគរយនៅក្នុងឆ្នាំនេះ ដោយសារតែតម្លៃដីកើនឡើង។
ក្រុមហ៊ុននេះបានបង្កើនចំណូលរបស់ខ្លួនពី ៥២ពាន់លានបាតដល់ ៥៣ពាន់លានបាត ដោយសារតែវិធានការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងទីផ្សារអចលនទ្រព្យនេះ។ វិធានការនេះបានផុតកំណត់កាលពីខែមុនហើយ។

លោកបានមានប្រសាសន៍បន្ថែមទៀតថា តម្លៃដីនេះបានកើនឡើងពី ២០ ទៅ ៣០ភាគរយកាលពីឆ្នាំមុន។ តម្លៃបន្ថែមនេះ ត្រូវបានបន្ធូរបន្ថយ នៅពេលដែលតម្លៃសម្ភារសំណង់មិនទាន់កើនឡើង ប៉ុន្តែក្រុមហ៊ុននេះបានមើលឃើញពីតម្រូវការនៃការកើនឡើងចំពោះតម្លៃផ្ទះសម្បែង។

លោកPiya បានមានប្រសាសន៍ទៀតថា បើទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសថៃមិនទាន់ត្រូវបានគេរំពឹងថានឹងកើនឡើងនៅក្នុងឆ្នាំនេះក៏ដោយ ក៏ក្រុមហ៊ុននេះបានសង្ឃឹមថា តម្រូវការផ្ទះសម្បែងនៅតែកើនឡើង៨ភាគរយដល់ ២៨២,១៨ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងទីផ្សារផ្ទះសម្បែងដែរ។ តម្រូវការភាគច្រើនគឺផ្ទះដែលមានតម្លៃទាបជាង ៧លានបាត។
លោក Lersuk Chuladesa មន្ត្រីប្រតិបត្តិរបស់ក្រុមហ៊ុន Pruksa បានមានប្រសាសន៍ថា ក្រុមហ៊ុននេះទទួលបានចំណូលជាង ១០,២៨ លានបាត និងចំណូលសុទ្ធមានចំនួន ១,២៦ពាន់លានបាតនៅក្នុងត្រីមាសទី១ ពោលគឺកើនឡើងពី ២៣,៨ ភាគរយដល់ ៤២,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

NKD-36x6_outline

ការកើនឡើងនេះគឺដោយសារតែការកើនឡើងនៃវិធានលើកកម្ពស់សេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ ជាមួយនឹងវិធានការនេះក្រុមហ៊ុននេះគ្រោងនឹងដាក់ចេញនូវគម្រោងពី ៥០ ទៅ ៥៥ ភាគរយពោលឈានដល់តម្លៃ ៤០ពាន់លានបាត អំឡុងចុងឆ្នាំនេះ បន្ទាប់ពីការដាក់ចេញនូវគម្រោងជាង ១០ដែលមានតម្លៃជាង ៧,៤១ពាន់លានបាតនៅក្នុងត្រីមាសទី១នេះ។

ខណៈនោះដែរ ក្រុមហ៊ុននេះក៏មានភាពជឿជាក់ថា ចំណូលរបស់ក្រុមហ៊ុននេះនឹងឈានដល់គោលដៅថ្មីចំនួន ៥៣លានបាតផងដែរ។

ក្រុមហ៊ុន Golden Land Property Development ក៏គ្រោងនឹងដាក់ចេញនូវគម្រោងផ្ទះសម្បែងចំនួន ១២ គម្រោង ដែលមានតម្លៃ ១៦ពាន់លានបាតផងដែរ នៅចុងឆ្នាំនេះ ហើយក៏បានដាក់គោលដៅសម្រាប់ឆ្នាំ២០១៦ ចំនួន ១០ពាន់លានបាតផងដែរ។

ក្រុមហ៊ុននេះបានឱ្យដឹងថា ចំណូលរបស់ខ្លួនមានចំនួន ២,៤ពាន់លានបាត និងចំណូលសុទ្ធមានចំនួន ១៩៨,៤១លានបាតនៅក្នុងត្រីមាសទី១ ពោលគឺកើនឡើង ៤៦ ភាគរយ និង ៥៦,៤ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សូមបញ្ជាក់ថា ក្រុមហ៊ុនអចលនទ្រព្យភាគច្រើន ដែលបានចុះបញ្ជី មានកំណើនខ្លាំងនៅក្នុងត្រីមាសទី១ នៃឆ្នាំនេះដោយសារតែវិធានការលើកកម្ពស់សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលបានផុតកំណត់កាលពីខែមុននោះ៕

ដោយ៖ រ័ត្ន

ps_plum_rama_2_building_c01_140411_low_res

13413928_1105772689483917_530224842_n