ខេត្តព្រៃវែង ៖ វិស័យអប់រំគឺ ជាសសរស្តម្ភមួយនៃភាពជោគជ័យសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ។ លើសពីនេះទៀតកិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឡើងដោយរដ្ឋាភិបាល វិស័យឯកជនគួរតែចូលរួមចំណែកជាមួយរដ្ឋាភិបាលដើម្បីបំពេញនូវទស្សនៈនេះ ។ ដោយមានការយល់ដឹងច្បាស់ពីចក្ខុវិស័យនេះ ក្រុមហ៊ុនណាហ្គាវើលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យអប់រំនៅកម្ពុជា។
កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅនេះ បុគ្គលិកក្រុមហ៊ុនណាហ្គាវើល ដឹកនាំដោយលោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បាននាំយកសម្ភារៈសិក្សាមួយចំនួនធំទៅចែកជូនដល់សិស្សចំនួន៧៦៦នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាព្រះម្លូរ ព្រៃក្រលាញ់ ព្រៃស្រឡិត គកធំ និងគកតូច ដែលស្ថិតនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង។
លោកមានប្រសាសន៍ថា “ក្រុមហ៊ុនណាហ្គាវើលបានផ្តោតលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ក្រុមហ៊ុនណាហ្គាវើលបាននាំយកសម្ភារៈសិក្សានិងតម្រូវការអប់រំដល់សិស្សជាមួយនិងក្ដីសង្ឃឹមដើម្បីលើកទឹកចិត្តសិស្សឱ្យខិតខំរៀនសម្រាប់ខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសកម្ពុជា។
លើសពីនេះទៀត ក្រុមហ៊ុនណាហ្គាវើលក៏បានផ្តួចផ្តើមបង្កើតសកម្មភាពអប់រំជាច្រើនដែលរួមទាំងការប្រកួតប្រជែងគូរគំនូរ ប្រកួតប្រជែងប្រកបពាក្យអង់គ្លេស និងការប្រកួតប្រជែងសរសេរអត្ថបទជាដើម ដើម្បីអាចឱ្យសិស្សានុសិស្សនៅតាមបណ្តាខេត្តជនបទចេះប្រើប្រាស់ភាសាអង់គ្លេស”។
ភាព សុជាតា ជាសិស្សថ្នាក់ទី៥នៃសាលាបឋមសិក្សាព្រះម្លូរបាននិយាយថា “សិស្សានុសិស្សមានភាពសប្បាយរីករាយ និងរំភើបជាខ្លាំងដោយសានេះជាលើកដំបូងសម្រាប់ពួកគេដែលទទួលបានសម្ភារសិក្សាពីក្រុមហ៊ុនឯកជន”។
លោក អ៊ុំ សាវី នាយកសាលាបឋមសិក្សាគកតូចមានប្រសាសន៍ថា “តាំងនាមឲ្យសិស្សានុសិស្ស និងឪពុកម្តាយរបស់ពួកគេ ខ្ញុំសូមថ្លែងអំណគុណដល់ក្រុមហ៊ុនណាហ្គាវើលដែលបានឧបត្ថម្ភសម្ភារសិក្សា”។ គាត់បានបន្ថែមទៀតថា ក្រុមហ៊ុនណាហ្គាវើលបានលើកទឹកចិត្តកុមារឲ្យខិតខំរៀនសូត្រសម្រាប់អនាគតកម្ពុជា។ អ្វីដែលក្រុមហ៊ុនណាហ្គាវើលបានធ្វើក្រុមហ៊ុនផ្សេងៗគួរតែអនុវត្តតាមផងដែរ។
លោក ថង សំអាត នាយកសាលាព្រះម្លូរមានប្រសាសន៍ថា “ព្រះម្លូរគឺជាសាលាដែលនៅជនបទដាច់ស្រយាលហើយនៅឆ្ងាយ គ្មានក្រុមហ៊ុនណាមកជួយក្មេងៗនៅទីនេះទេ។ អ្វីដែលសាលាធ្វើបានគឺតិចតួចប៉ុណ្ណោះ។ ដោយមានការឧបត្ថម្ភពីក្រុមហ៊ុនណាហ្គាវើល វាជួយច្រើនជាពិសេសសម្រាប់កុមារក្រីក្រ និងក្មេងកំព្រា។ ក្នុងនាមជានាយកសាលា ខ្ញុំសូមអរគុណដល់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដែលបានចំណាយពេលវេលា និងថវិការបស់ពួកគេដើម្បីជួយដល់ក្មេងៗរបស់យើង”៕