ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​ EBG​ ពិតជា​បាន​បោក​ ប្រាស់​ប្រជាពលរដ្ឋ​រឿង​ដាក់​លុយ​ ក្នុង​ធនាគារ​ឱ្យ​ការ​ប្រាក់​១០​ភាគរយ​ ក្នុង​១​ខែ​មែន​

​ភ្នំពេញ​ ៖​ មួយ​រយៈ​នេះ​នៅ​តាម​បណ្ដា​ ខេត្ដ​នានា​គេ​បានឃើញ​បុគ្គលិក​ដែល​ជា​ បណ្ដាញ​របស់​ក្រុមហ៊ុន​ EBG​ បាន​ធ្វើការ​ ផ្សព្វផ្សាយ​គំនិត​ទុច្ចរិត​បោកប្រាស់​ទៅ​លើ​ ប្រជាពលរដ្ឋ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ប្រមូល​ ប្រាក់​យក​មក​ដាក់​សន្សំ​ក្នុង​ធនាគារ​របស់​ ខ្លួន​ ទទួល​បានការ​ប្រាក់​ជា​កម្រៃ​ហិរញ្ញវត្ថុ​ ប្រចាំខែ​១០​ភាគរយ​ សម្រាប់​រយៈ​ពល​ ១៨​ខែ​ ។​

​បន្ទាប់​ពី​មាន​ព័ត៌មាន​និង​ការ​ឃោសនា​ ផ្សព្វផ្សាយ​បែប​នេះ​ ពិតជា​មាន​ប្រជា​ ពលរដ្ឋ​ដ៏​ច្រើន​ដោយ​មិន​បាន​គិត​វែង​ ឆ្ងាយ​ ខំ​លក់​គោ​ ក្របី​ ផ្ទះសម្បែង​យក​ លុយ​ទៅ​ដាក់​ដើម្បី​ស៊ីការប្រាក់​ ។​ ក្នុង​ ករណី​បែប​នេះ​ គឺជា​ការ​បោក​បញ្ឆោត​ ប្រជាពលរដ្ឋ​ ទើប​នៅ​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០១៥​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ បាន​ ចេញ​សេចក្ដីជូនដំណឹង​បញ្ជាក់​ប្រាប់​ប្រជា​ ពលរដ្ឋ​ កុំឱ្យ​ចាញ់បោក​ក្រុមហ៊ុន​ខាងលើ​ នេះ​ ហើយ​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​ ៖

dbc0c1130c0b7508fb33338f811d89c5