ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

អភិបាល​ខេត្តកំពង់ធំ​​ លោក សុខ លូ មាន​ចំណាត់​ការ​យ៉ាងណា​​ ​រឿង​​​មន្ត្រី​ក្រោម​ឱវាទ​​​ធ្វើ​ឯកសារ​បន្លំ​ យក​​ដី​សំណល់​របស់​​រដ្ឋ​រាប់​រយ​ហិក​តា ​លក់​ឲ្យ​ឈ្មួញ​?

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ​ដី​ប្រជាពលរដ្ឋ​ និង​ដី​សំណល់​របស់​រដ្ឋ​ នៅ​តំបន់​ដង​សំរិទ្ធ​ រាប់​រយ​ហិកតា​​ ​ត្រូវ​បាន​គេ​សង្ស័យ​ថា ​​អាជ្ញាធរ​មូល​ដ្ឋាន​ ឃុប​ឃិតគ្នា ​​ធ្វើ​ឯកសារ​ក្លែងក្លាយ​យក​លក់​ឲ្យ​ឈ្មួញ​ដី​ ​ឈ្មោះ ​ស៊ីវ​ សារ៉ា​ពេជ្រ​ ​​ដែល​ប្រើ​គ្រឿង​ចក្រ ​កាយ​ប្រឡាយ​ហ៊ុមព័ទ្ធ​ដី​​នោះ​ធ្វើ​ជា​កម្មសិទ្ធិផ្ទាល់ខ្លួន​​ ។

ប្រជាពលរដ្ឋ​ ជា​ច្រើនគ្រួសារ​ ​រស់នៅ​ភូមិ​នីពេជ្រ បាន​និយាយ​​ថា កន្លងមក ​អាជ្ញាធរ​ ធ្លាប់​បាន​ឲ្យ​ពួកគាត់​ផ្ដិត​មេដៃ​ តែ​មិន​ដឹង​ថា​ យក​ទៅ​ធ្វើ​អ្វី​នោះទេ​ !​ ស្រាប់តែ​មួយ​រយៈ​ក្រោយមក​លឺ​ដំណឹង​ថា​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​ក្នុង​ភូមិ​ទាំង​អស់ គេ​នឹង​ឲ្យ​លុយ​ក្នុង​មួយ​គ្រួសារ​៧០ម៉ឺនរៀល​ ​ទោះបីជា​អ្នក​មាន​ដី ​ឬ​ គ្មាន​ដី​​ អាស្រ័យ​ផល​នៅ​តំបន់​ដង​សំរិទ្ធ​នោះ​ក៏ដោយ​។

ពាក់ព័ន្ធ​រឿង​ទាំងអស់​នេះ​ហើយ ​ប្រជាពលរដ្ឋ​​​ចោទ​​អាជ្ញាធរ​ ឃុំ​នីពេជ្រ​ និង​​អាជ្ញាធរ​ស្រុក​កំពង់ស្វាយ​ថា​ បាន​ធ្វើ​ឯកសារ​ក្លែងក្លាយ​យក​ដី​ របស់​ពួកគាត់ ​និង​ដី​សំណល់​របស់​រដ្ឋ​រាប់​រយ​ហិកតា​លក់​ឲ្យ​ឈ្មួញ​ដី​​ឈ្មោះ ​ស៊ី​វ ​សា​រ៉ាពេជ្រ​ រួចហើយ​រាយការណ៍​ឲ្យ​ថ្នាក់លើ​ថា ​ដី​នៅ​តំបន់​នេះ​ប្រជាពលរដ្ឋ​ជា​អ្នកលក់​ឲ្យ​ទៅវិញ​។

អ្នកសារព័ត៌មាន​​យើង​ជាច្រើន​ស្ថាប័ន​ ​​ចុះ​ទៅ​ផ្ទាល់​នូវ​ទីតាំង​ខាងលើ​​ ​តាម​សេចក្ដីរាយការណ៍​ ​ក៏បាន​ប្រទះ​ឃើញ​ អេស្កាវ័តទ័រ ​មួយគ្រឿង ​​កំពុង​ធ្វើ​សកម្មភាព​កាយ​ប្រឡាយ​ក្រវាត់​ព្រំ ដី​ ​ដែល​ជា​ដីព្រៃ​ពាក់​កណ្តាល​​ ស្រោង​ជាច្រើន​គីឡូម៉ែត្រ​ ​ស្ថិតនៅ​តំបន់​ដង​សំ​រឹទ្ធ​ ភូមិ នី​ពេជ្រ​(​ក​) ឃុំ នី​ពេជ្រ​ស្រុក​កំពង់ស្វាយ ​ខេត្តកំពង់ធំ ។

បើ​យោង​តាម​ការ​បញ្ជាក់​របស់​​លោកសុខ លូ អភិបាល​​ខេត្តកំពង់ធំ ​បាន​ឆ្លើយ​​ប្រាប់​​សារ​ព័ត៌មាន​​ថា​ ទាក់ទង​នឹង​រឿង​ខាង​លើនេះ​ ​រូបលោក ​​មិនបាន​ដឹង​អ្វី​ទាំងអស់ ​ហេតុអ្វី​បានជា​អភិបាលស្រុក​កំពង់ស្វាយ ​ហ៊ាន​អនុញ្ញាត​ឲ្យ​លោក​ ស៊ីវ ​សា​រ៉ាពេជ្រ​យក​ ​គ្រឿងចក្រ​កាយ​ក្រាវាត់​ព្រំដី​មិន​ទាន់​មាន​ច្បាប់​គ្រប់គ្រាន់ ​។​​លោកនឹង​ចាត់​ក្រុម​ការ​ងារ​គ្រប់គ្រង ​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ ចុះ​ស្រាវស្រាវ​​រឿងនេះ៕ ប៊ុនរិទ្ធី


ចែករំលែក៖