ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Apple បង្ហាញរូបរាង iPad Pro ថ្មីសន្លាងទំហំ 10.5 អុីញ

ក្រុមហ៊ុន Apple បង្ហាញនូវរូបរាង iPad Pro ថ្មីម៉ូដែលទំហំ 10.5 អុីញ និង 12.9 អុីញនៅថ្ងៃនេះនៅឯ Worldwide Developers Conference ហៅកាត់ WWDC ។ iPad Pro ទំហំ 10.5 អុីញ មានទំងន់1ផោន និងមានអេក្រង់ធំ និង ច្បាស់ជាងដែលងងាចមើលវីដេអូក្នុងកំរិត HDR ហើយវាមានភាពរហ័សជាងម៉ូដែលមុនៗ ។ iPad Pro 10.5 អុីញមានតំលៃ $649 សំរាប់ Memory 64GB រីឯ 64GB cellular version តំលៃ $779 ។

ចំពោះ iPad Pro ទំហំ12.9 អុីញវិញមានតំលៃ $799 សំរាប់ storage 64GB និងប្រើ Wi-Fi ឬីឯតំលៃ $929 សំរាប់ storage 64GB ប្រើសុីម (cellular connectivity) ។ iPad ទាំងពីរទំហំនេះដើរថាមពលដោយ A10X six-core CPU និង រួមបញ្ចូល 12-core GPU ។ iPad Pro ម៉ូដែលនេះមានកាមេរ៉ាក្រោយទំហំ 12-megapixel កាមេរ៉ារខាងមុខ 7 megapixel ។ វាកាន់ថ្មបានទៅដល់ 10 ម៉ោងក្នុងការសាកថ្មពេញមួយដង ក្រៅពីនេះវាមានអេក្រង់ធំជាងមុន 20% ហើយច្បាស់ និង ពន្លឺភ្លឺជាងម៉ូដែលស៊េរីមុន។ ចំណែក បុិច និង សំបកការពារធ្វើពីស្បែកសត្វសំរាប់ iPad នេះមានតំលៃ $129 នឹងមានលក់ក្នុងពេលឆាប់ៗនេះ ៕ ហេង លក្ខិណា