ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Apple បានបង្ហាញ magic keyboard ដែលមានបន្ថែមបន្ទះលេខ

ប្រសិនបើអ្នកកំពុងសម្លឹងមើលសម្រាប់ក្តារចុចមានខ្សែពីក្រុមហ៊ុន Apple នោះអ្នកនឹងសប្បាយរីករាយជាមួយនឹងក្ដារចុចថ្មីរបស់ Apple ដែលទើបតែកែលំអរថ្មីដោយមានបន្ថែមបន្ទះលេខនៅខាងស្ដាំ ។ ក្ដារចុចថ្មីនេះមានតំលៃកើនឡើងជាបន្តបន្ទាប់ចាប់ផ្ដើមពី $129 បើធៀបទៅនឹងក្ដារចុចធម្មតាមានតំលៃត្រឹមតែ $49 ទៅ $79 ។ គ្រាន់តែក្ដារចុចថ្មីមានបន្ទះលេខបន្ថែមសោះក៏តរូវបន្ថែម $ 50 ទៅលើតំលៃក្ដារចុចធម្មតា វាពិតជាមានតំលៃថ្លៃគួរសម តែបើអ្នកស្រលាញ់ចង់បាន magic keyboard ថ្មីនេះគឺអាចរកទិញបាននៅ Apple Store តាមអនឡាញបាននៅក្នុងថ្ងៃនេះ ៕ ហេង លក្ខិណា