ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Kodak ត្រូវបានបញ្ចេញទូរស័ព្ទមួយជាមួយនឹងកាមរ៉ាយក្ស

កាលពីចុងឆ្នាំមុនក្រុមហ៊ុន Kodak ដែលបានចេញផ្សាយស្មាតហ្វូន Ektra របស់ខ្លួន ដែលមានលក្ខណៈពិសេសល្អបង្គួរនិងកាមរ៉ាធំ នៅក្នុងប្រទេសអង់គ្លេសហើយឥឡូវនេះ ។ ទីបំផុតវាបានមកដល់សហរដ្ឋអាមេរិកហើយ ដែលអាចរកទិញបាននៅតាមបណ្ដាហាងដែលទទួលចែកចាយពីក្រុមហ៊ុន Kodak ។ ទូរសព្ទ័ Ektra មានការរចនាសាមញ្ញបែបបុរាណ និងមានកាមរ៉ាច្បាស់ 21MP ជាប់ផ្នែកខាងក្រោយទូរសព្ទ័។ លក្ខណៈពិសេសរបស់ស្មាតហ្វូនស៊េរីមធ្យមនេះមានដូចជា

-អេក្រង់ 5 អុីញ កំរិត 1080p

-ប្រើ Android 6 និង ដំនើរការដោយ MediaTek Helio X20 processor

-RAM ចំនួន 3GB, storage ចំនួន 32GB

-ថ្មទំហំ 3,000mAh និង រន្ធ USB-C

Ektra នេះមិនត្រូវបានផលិតឡើងដោយក្រុមហ៊ុន Kodak នោះទេប៉ុន្តែដោយក្រុមហ៊ុនចក្រភពអង់គ្លេស Bullit ដែលផលិតទូរសព្ទ័ Cat phone ។ ប្រសិនបើអ្នកចំនាយ $ 400 នោះអ្នកនឹងទទួលបានទូរសព្ទ័ Ektra 1គ្រឿងពីវេបសាយ Kodak ក្នុងថ្ងៃនេះ ៕ ហេង លក្ខិណា