ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកសារព័ត៌មានប្រមូលអំណោយពីសប្បុរសជនជួយចាស់ជរាក្រីក្រ៦គ្រួសារ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែឧសភា ២០១៦ ក្រុមការងារសារព័ត៌មានប្រចាំខណ្ឌសែនសុខ ដែលមានលោក តូ សុផល ប្រធាន ព័ត៌មាន TNN, លោក សុខ ស៊ីឌី ភ្នាក់ងារទូរទស្សន៍ ហង្ស មាស, លោក រាជ សារ៉ាត់ ភ្នាក់ងារទូរទស្សន៍លេខ៣ និង Post News លោក តុង សីហា ភ្នាក់ងារ TV3 និងនគរ វត្តព្រមទាំងក្រុមការងារជាច្រើនទៀតបាននាំយកអំណោយរបស់សប្បុរសជនទៅជូនដល់ដៃស្ត្រីទុរគត ឈ្មោះ សោម សឿន និងចាស់ជរា៦គ្រួសារ ផ្សេងទៀតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយ រៀង។

គួររំលឹកដែរថា ស្ត្រីចំណាស់ទុរគតខាង លើលើកដៃសំពះអង្វរទាំងទឹកភ្នែកដង្ហោយ រកជំនួយសប្បុរសធម៌ តាមរយៈព័ត៌មានយេីងខ្ញុំដើម្បីជីវិតរស់បន្ត ដូច្នេះក្រុមការ ងារព័ត៌មានបានមូលមតិគ្នា លេីកដៃសំពះ អង្វរសុំជំនួយពីសប្បុរសជននានានៅក្នុងរាជធានីភ្នំពេញដែលមានរាយនាមដូចខាង ក្រោមជួយឧបត្ថម្ភដល់ស្រ្តីទុរគតនៅភូមិ តាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយ រៀង ៖
១-លោក គៀង ចាន់តួ ស្នងការរង រាជធានី លោក ស្រី ព្រាប សុខា ស្នងការរងរាជធានីភ្នំពេញ អង្ករ៥០គីឡូក្រាម ត្រីខ១យួរ ទឹកស៊ីអីុវ ១យួរ តង់១ កម្រាល ១ និងថវិកា១០០ដុល្លារ។
២-លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង១០ម៉ឺន រៀល។
៣-សាលាខណ្ឌសែនសុខ អង្ករ៥០ គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអីុវ១យួរ ក្នុងនោះលោក ថេង សុថុល អភិបាលរងខណ្ឌ សែនសុខឧបត្ថម្ភថវិកា១០ម៉ឺនរៀល។
៤-លោក ញាណ នន នាយប៉ុស្តិ៍រដ្ឋ បាលឃ្មួញ៣ជួយឧបត្ថម្ភស្រ្តី មី ២កេស ទឹកស៊ីអីុវ២យួរ អំបិល១០កញ្ចប់ ប៊ីចេង ១ស្បោងធំ ប៊ិច១៥៩ដើម សៀវ ភៅ ១៥៩ក្បាល និងថវិកា៤ម៉ឺនរៀល។
៥-លោកឈុន ចាន់ លី មេភូមិត្រពាំង ឈូក៤ម៉ឺនរៀល។
៦-ព្រះចៅអធិការវត្តឃ្មួញ អង្ករ២០ គីឡូក្រាម ទឹកត្រី ២យួរ ខ្ទឹម១ស្បោង និង ថវិកា៥ម៉ឺនរៀល។

៧-លោក សារឹម វុទ្ធី អធិការរងខណ្ឌ សែនសុខ១០ដុល្លារ។
៨-លោក រ៉ាម៉ន អ្នកកាសែតរស្មីកម្ពុជា ២០ដុល្លារ។
៩-លោក សុវណ្ណ សុខា ប្រធានព័ត៌មាន កម្ពុជាTV3 ៥ដុល្លារ។
១០-លោកវរសេនីយ៍ទោ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ២០ដុល្លារ។
១១-លោកសេង សារ៉ាត់និង ភរិយា ព្រមទាំងបុត្រ១០ដុល្លារ។
១២-ស្មៀនសង្កាត់ក្រាំងធ្នង់២០ ដុល្លារ។
១៣-លោក ជា ហេង និងភរិយា៥ម៉ឺន រៀល។
១៤-លោកស្រី លាង ហ៊ីម ព្រមទាំង កូនចៅ១០ម៉ឺនរៀល ។
១៥-លោក ដួង វណ្ណៈ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី អង្ករ៥០ គីឡូក្រាម ទឹកត្រី២ យួរ ។
១៦-ព្រះចៅអធិការវត្តក្រាំងធ្នង់ព្រះនាម ស៊ូ សុខគា និងព្រះគ្រូសូត្រ ស្តាំ ស្វាយកក្កដារួមមាន៖ អង្ករ១០០កីឡូ ក្រាម, មី៧កេស,ទឹកសុទ្ធ៣កេស,ទឹកក្រូច២កេស,ទឹកស៊ីអីុវ២យួរ,ទឹកត្រី៣យួរ. ត្រីខ១០០កំប៉ុង ទឹកដោះគោ៧០កំប៉ុង និងស្ករស៧០កញ្ចប់។

ទឹកចិត្តមនុស្សធម៌បែបនេះបេីសប្បុរសជនមានបំណងចង់ជួយដល់ចាស់ជរាទី ទ័លក្រគ្មានទីពឹងផ្សេងទៀតសូមទាក់ទងមកលោក តុង សីហា ភ្នាក់ងារសារព័ត៌ មាននគរវត្ត តាមរយៈទូរស័ព្ទលេខ០៩១៤៥៩៥៦០លោកនឹងចាត់ចែងជូន៕

1b63967e-ee1f-4030-86d3-e4bf36607d6e

583192f1-4d8c-46d6-828d-ed63ffa062a1

a0870e78-ae3e-44a0-bdb1-2fffa64b88ba
ដោយ៖ តុងសីហា