ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​បាល់ទះ​ជម្រើសជាតិ​ឈ្នះ​ក្រុម​ខេត្តព្រៃវែង​មុន​ចេញ​ទៅ​ស៊ី​ហ្គេ​ម​

​ភ្នំពេញ​ ៖​ ជំនួប​ប្រកួត​កំ​ដៅ​សាច់ដុំ​ ដើម្បី​ធ្វើតេស្ត​សាកល្បង​កម្លាំង​ និង​សមត្ថភាព​ រវាង​ក្រុម​បាល់ទះ​ ជម្រើសជាតិ​កម្ពុជា​ បាន​យកឈ្នះ​លើ​ក្រុម​ ខេត្តព្រៃវែង​ក្នុង​លទ្ធផល​ បច្ចេកទេស​ ៣​សិត​ទល់​១​សិត​ កាលពីរ​សៀ​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ អូ​ឡាំ​ពិ​កម្ពុជា​ មុន​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨​នៅ​ប្រទេស​សិង្ហ​បុរី​។​

​សម្រាប់​ការ​ប្រកួត​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុម​បាល់ទះ​កម្ពុជា​ មាន​កម្រិត​មួយ​ស្មើមុខស្មើមាត់​ ជាមួយ​បណ្តា​ ប្រ​ទេ​ផ្សេង​ទៀត​ដែរ​ ។​ ចំពោះ​លទ្ធផល​នៃ​កា​ប្រកួត​ ក្នុង​ចំណោម​៤​សិត​ខាងលើ​នេះ​ ក្រុម​ជម្រើស​បាន​លេង​ចាញ់​ក្រុម​ខេត្ត​ព្រៃ​ វែង​១​សិត​ ក្នុង​លទ្ធផល​ពិន្ទុ​២៧​ទល់​២៥​។​

​ចាប់ពី​សិត​ទី​២​ឡើង​ទៅ​ ក្រុម​ជម្រើស​បាន​នាំមុខ​ក្រុម​ខេត្តព្រៃវែង​ ក្នុង​លទ្ធផល​ពិន្ទុ​ ២៥​ទល់​១៧,​ ២៥​ទល់​១៥​ និង​២៥​ ទល់​១៨​គ្រាប់​ ។​ ទោះបី​ក្រុម​ជម្រើសជាតិ​អាច​យកឈ្នះ​ក្រុម​ខេត្តព្រៃវែង​ក៏​ដោយ​ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ទស្សនា​ មើលឃើញ​ថា​ ក្រុម​ជម្រើសជាតិ​ នៅ​មាន​ចំណុចខ្សោយ​ដ៏​ដែល​ ពីព្រោះ​កីឡាករ​មួយ​ចំនួន​របស់​ក្រុម​នេះ​ លេង​មិន​ទាន់​ស៊ីចង្វាក់​គ្នា​នៅឡើយ​ ៕​ សារី​ម​

sa1

sa2

sa3