ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​១​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោ​ប​ល់​ជាមួយ​មូលដ្ឋាន​ខណ្ឌ​៧​មក​រា​

​ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​សាលា​ខណ្ឌ​៧​មក​រា​ បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​ ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ ទី​១​ក្នុង​មូលដ្ឋាន​ខណ្ឌ​៧​មក​រា​ក្រោម​ អធិបតីភាព​លោក​ ជា​ ជេ​ដ្ឋ​ សមាជិក​ ព្រឹទ្ធសភា​ និង​ជា​ប្រធាន​ក្រុម​សមាជិក​ ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​១​រាជធានី​ ភ្នំពេញ​ លោក​ ស៊ី​ម​ កា​ សមាជិក​ព្រឹទ្ធ​ សភា​ និង​ជា​អនុប្រធាន​ក្រុម​សមាជិក​ ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​១​ លោកស្រី​ ពុំ​ ស៊ី​ចាន់​ សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ ភូមិភាគ​ទី​១​ លោក​ លី​ម​ សុភា​ អភិ​ បាល​នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា​ និង​ លោក​ សោម​ សុវណ្ណ​ ប្រធាន​ក្រុមប្រឹក្សា​ ខណ្ឌ​៧​មក​រា​ ព្រមទាំង​មន្ដ្រីរាជការ​ មន្ដ្រី​ នគរបាល​ អាវុធហត្ថ​ និង​មន្ដ្រី​សាលា​ សង្កាត់​ទាំងអស់​ក្នុង​ខណ្ឌ​៧​មក​រា​ប្រមាណ​ ជាង​១០០​នាក់​ ។​

​ក្នុង​ឱកាស​នោះ​លោក​ លី​ម​ សុភា​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា​ បាន​ឡើង​រាយការណ៍​ស្ដី​ពី​សមិទ្ធផល​នានា​ នៃ​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ ការងារ​វេទិកា​ សាធារណៈ​ ការងារ​កសាង​ផែនការ​អភិ​ វ​ឌ្ឍ​ និង​កម្ម​វិធិ​វិនិយោគ​៣​ឆ្នាំ​រំកិល​របស់​ ក្រុមការងារ​មូលដ្ឋាន​ខណ្ឌ​៧​មក​រា​ជូន​ អង្គប្រជុំ​ ។​

ក្នុង​ឱកាស​នោះ​ដែរ​លោក​ ជា​ ជេ​ដ្ឋ​ បាន​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ មូលដ្ឋាន​ខណ្ឌ​៧​មក​រា​យ៉ាង​សោមនស្ស​ រីករាយ​ ហើយ​សង្កត់ធ្ងន់​គឺ​លោក​ចង់ឱ្យ​ គណៈ​មូលដ្ឋាន​ធ្វើការ​ទាក់ទង​ទៅ​នឹង​ ផែនការ​ និង​កម្មវិធី​វិនិយោគ​ ភូមិ​-​ សង្កាត់​មាន​សុវត្ថិភាព​ ជា​ពិសេស​បញ្ហា​ ប្រឈម​សំខាន់ៗ​របស់​សង្កាត់​ ហើយ​ ត្រូវ​ចេះ​រាយការណ៍​ផ្ដល់​ព័ត៌មាន​ពី​បញ្ហា​ ប្រឈម​ទាំង​អស់នោះ​មក​ថ្នាក់​មូលដ្ឋាន​ ខណ្ឌ​ដើម្បី​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​រក​ ដំណោះស្រាយ​ ។​ ជា​ពិសេស​គឺ​បញ្ហា​ធ្វើ​ អត្ដសញ្ញាណប័ណ្ណ​ សៀវភៅ​ស្នាក់​នៅ​ និង​អត្រានុកូលដ្ឋាន​ត្រូវ​មានការ​សម្រប​ សម្រួល​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​តម្រូវ​ ការ​ ព្រោះ​រាល់​ឯកសារ​ទាំង​អស់នេះ​គឺ​ សម្រាប់​ភាព​ងាយស្រួល​របស់​ប្រជា​ពល​ រដ្ឋ​ក្នុង​ការ​យក​ទៅ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ៕​ ស​ សម​

20150604_081059

20150604_081100

20150604_081152

20150604_081217