ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​អាជីវករ​ផ្សារ​បាន​លុង​២២១​នាក់​ផ្តិត​មេដៃ​ប្តឹង​ទៅ​តំណាងរាស្ត្រ​ជួយ​អន្តរាគមន៍​ពាក់ព័ន្ធ​សំរាម​ សណ្តាប់ធ្នាប់​ និង​អនាម័យ​

ចែករំលែក៖

​ខេត្តរតនគិរី​ ៖​ បន្ទាប់​ពី​មានរឿង​ចំរូងចំរាស់​គ្នា​ ជា​ច្រើន​ពាក់ព័ន្ធ​ និង​ផ្សារ​បាន​លុង​ ខេត្តរតនគិរី​ រហូត​រុញ​ ច្រាន​អោយ​មានការ​ស្នើ​ដក​តំណែង​អភិបាលក្រុង​បាន​លុង​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៥​ លោក​ លី​ ធុ​ជ​ ទេស​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្តរតនគិរី​ បាន​បើ​កិច្ចប្រជុំ​ជា​ បន្ទាន់​ជាមួយ​គណៈកម្មការ​ថ្នាក់​ខេត្ត​និង​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ផ្សារ​បាន​លុង​ ហេង​ ដា​រ៉ា​ ដែល​មាន​ វត្តមាន​កម្រ​និង​ឃើញ​របស់​លោក​ឧកញ៉ា​ សា​ លាង​ ប្រធាន​ក្រុមហ៊ុន​វិនិយោគ​នេះ​ណាស់​ ។​

​ ​ក្នុង​កិច្ចប្រជុំ​នោះ​ មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ស្តាប់​ខ្លឹមសារ​កិច្ចប្រជុំ​ឡើយ​ តែបើ​តាម​ការ​បញ្ជាក់​ពី​ប្រភព​ខ្លះៗ​ថា​ និង​មាន​សេចក្តីថ្លែងការណ៍​រួម​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​នេះ​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​បញ្ហា​ផ្សារ​បាន​លុង​ក្លាយជា​ប្រធានបទ​មួយ​ដ៏​សំខាន់​ ដែល​តែងតែ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ទូរ​ទៅ​ ជា​ពិសេស​ថ្មីៗ​នេះ​ តំណាងរាស្ត្រ​មណ្ឌល​ខេត្តរតនគិរី​ លោក​ ប៊ូ​ ឡាំ​ បាន​ដាក់​លិខិតស្នើ​សុំ​អន្តរាគមន៍​ទៅ​ប្រធាន​គណៈកម្មការ​ទី​៤​ នៃ​រដ្ឋ​សភាព​ និង​ព្រឹទ្ធ​សភាជាតិ​ឲ្យ​ផ្លាស់​ប្តូរ​តំណែង​អភិបាលក្រុង​ គឺ​លោក​ អ៊ុ​ក​ សំ​អុល​។​ ទាក់ទង​ទៅ​នឹង​ផ្សារ​បាន​លុង​នេះ​ ក៏​រុញច្រាន​ឲ្យ​ មាន​បញ្ហា​ជា​ច្រើន​ផង​ដែរ​ ដូច​ជា​បញ្ហា​សំរាម​ សណ្តាប់ធ្នាប់​ អនាម័យ​ ជាដើម​។​ នេះ​ក៏​ដោយសារ​ អាជ្ញាធរ​ក្រុង​ចង់​យក​ដី​ទំហំ​ ៥៤x១១០​ម៉ែត្រ​ មុខ​ផ្សារ​បាន​លុង​ ដែល​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​ រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចំណារ​ឯកភាព​ទុកជា​សម្បត្តិ​សាធារណៈ​ធ្វើ​តូប​ជួន​បងប្អូន​ជន​ ជាតិ​ដើម​ភាគតិច​ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ពុំ​បាន​សុំ​ច្បាប់​សាងសង់​តូប​នេះ​ពី​ថ្នាក់​ខេត្ត​ ឫ​ក៏​មន្ទីរ​ពាក់ព័ន្ធ​នោះ​ ទេ​។​ ហេតុ​ដូចនេះ​ទើប​ក្រុម​អាជីវក​រទាំង​២២១​នាក់​បាន​ផ្តិត​មេដៃ​ប្តឹង​ទៅ​តំណាងរាស្ត្រ​ជួយ​អន្តរាគមន៍​ កាលពី​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ​ ៕​ អ៊ុ​ច​ សា​វុ​ទ្ធ​

Uch-savuth004

Uch-savuth004-(1)

Uch-savuth004-(2)

Uch-savuth004-(3)

Uch-savuth004-(4)

Uch-savuth004-(5)


ចែករំលែក៖