ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​ គ្រប់គ្រង​ទីក្រុង​ Ramadi​ ប្រទេស​អ៊ី​រ៉ា​ក់​

ចែករំលែក៖

​ក្រុម​ឧទ្ទាម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​ IS​ បាន​វាយប្រហារ​ដណ្តើម​សិទ្ធិ​គ្រប់គ្រង​ទីក្រុង​ Ramadi​ ស្ថិត​នៅ​ ក្នុង​ខេត្ត​ Anbar​ ប្រទេស​អ៊ី​រ៉ា​ក់​។​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ អា​មេ​រិ​កបាន​សន្យា​ថា​និង​ជួយ​ដល់​ កម្លាំង​ទាហាន​អ៊ី​រ៉ា​ក់​ដណ្តើម​ទីក្រុង​ខាងលើ​មក​វិញ​ ក្នុង​ពេល​ណាមួយ​សម​ស្រប​ ។​

​ក្រុម​ IS​ បាន​ប្រកាស​ថា​ ដណ្តើម​បានការ​គ្រប់គ្រង​ទាំងស្រុង​ទីក្រុង​ខាងលើ​ហើយ​ដកហូត​បាន​រថក្រោះ​រថពាសដែក​ជា​ច្រើន​រួម​ទាំង​កាំជ្រួច​មី​ស៊ី​ល​ទៀត​ផង​ ពេល​ដែល​ទាហាន​អ៊ី​រ៉ា​ក់​រត់​ចោល​ទីតាំង​ ។​ ក្នុង​រយៈពេល​២​ថ្ងៃ​ប៉ះទង្គិច​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង​ Ramadi​ មាន​អ្នក​ ស្លាប់​កើនឡើង​ដល់​ទៅ​ 500​នាក់​ ទាំង​ពលរដ្ឋ​ស្លូតត្រង់​និង​កម្លាំង​ទាហាន​ភាគី​ទាំង​សងខាង​។​
​កាលពី​ថ្ងៃ​ទី​១៧​ ខែឧសភា​ IS​ បាន​ប្រកាស​ថា​ ដណ្តើម​សិទ្ធិ​គ្រប់គ្រង​ទាំងស្រុង​ ទីក្រុង​Radadi​ ពី​រដ្ឋាភិបាល​ ប៉ុន្តែ​ក្រសួងការពារជាតិ​អា​មេ​រិ​ក​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពូ​ព័ត៌មាន​ខាងលើ​ ហើយ​មិន​ទាន់​បញ្ជាក់​ពី​ការ​ពិត​នៅឡើយ​ ។​

​មន្ត្រី​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា​ កម្លាំង​ទាហាន​អ៊ី​រ៉ា​ក់បាន​បោះបង់​ចោទ​ទីតាំង​ជា​បន្តបន្ទាប់​ក្នុង​ពេល​ដែល​ នាយក​រដ្ឋមន្ត្រី​ Haider​ Abadi​ ស្នើ​ឲ្យ​ទាហាន​រក្សា​ជ​ហរ​នៅ​ទីនោះ​រង់ចាំ​កម្លាំង​ជំនួយ​ទៅ​ដល់​ ។​ ទីក្រុង​ Ramadi​ មាន​ចម្ងាយ​ពី​ទីក្រុង​បា​ដា​ដ​តែ​១១២​គីឡូ​ម៉េ​ត្រ​ប៉ុណ្ណោះ​ ហើយ​ប្រសិនបើ​ធ្លាក់​ចូល​ក្នុង​ដៃ​ក្រុម​ IS​ នោះ​ អាច​ក្លាយ​ជាទី​ឈ្នាន់​សម្រាប់​វាយប្រហារ​ ដណ្តើម​ទីក្រុង​បា​ដា​ដ​របស់​ក្រុម​ IS​ ។​

​ការ​ដកថយ​របស់​កម្លាំង​ទាហាន​អ៊ី​រ៉ា​ក​ជា​ការ​បរាជ័យ​មួយ​យ៉ាង​ធំធេង​ ចាប់តាំងពី​ទាហាន​រដ្ឋាភិបាល​បើក​យុទ្ធនាការ​ដណ្តើម​ទីតាំង​ទាំងឡាយ​ដែល​ក្រុម​ IS​ គ្រប់គ្រង​ ។​ មន្ត្រី​យោធា​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ ក្រុម​ IS​ ពិតជា​មានការ​រុលទៅមុខ​គួរ​ឲ្យ​ព្រួយបារម្ភ​ហើយ​អា​មេ​រិ​ក​និង​ត្រូវ​តែ​ ជួយ​ដល់​កម្លាំង​ទាហាន​អ៊ី​រ៉ា​ក់​ដណ្តើម​ក​វិញ​ឲ្យ​ទាល់តែ​បាន​ ៕​ ម៉ែ​វ​ សា​ធី​

Sathy002-(2)

Sathy002

Sathy002-(1)


ចែករំលែក៖