ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​គំរាម​កាត់ ​ក្បាល ​ប្រធានាធិបតី​អូ​បា​ម៉ា​នៅ​សេត​វិមាន

ជា​លើក​ទី​១​ដែល​ក្រុម​អ៊ិ​ត​ស្លា​ម​ IS​ បាន​គំរាម​ផ្ទាល់​ដល់​ប្រធានាធិបតី​អា​មេ​ រិ​ក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ ថា​នឹង​កាត់​ក្បាល​ លោក​ទាំង​នៅ​ក្នុង​សេត​វិមាន​ដែល​មាន​ ការ​ការពារ​យ៉ាង​តឹងតែង​។​ ទន្ទឹម​គ្នា​នោះ​ ក្រុម​ IS​ ក៏​បាន​ប្រកាស​ថា​ចំណាប់ខ្មាំង​ ជនជាតិ​ជប៉ុន​ម្នាក់​និង​ជនជាតិ​ហ្ស​ក​ដង់​ នៅ​សល់​រយៈពេល​តែ​២៤​ម៉ោង​ប៉ុណ្ណោះ​ បើ​មិន​មានការ​ផ្ដល់​ប្រាក់​លោះ​ទេ​នោះ​ ។

​កាលពី​ថ្ងៃ​ទី​២៧​មក​រា​ ក្រុម​ IS​ បាន​ ផ្សព្វផ្សាយ​ឃ្លី​ប​វី​ដេ​អូ​គំរាមកំហែង​ក្នុង​ នោះ​គំរាម​កាត់​ក្បាល​លោក​អូ​បា​ម៉ា​និង​ កាត់​ក្បាល​ចំណាប់ខ្មាំង​ជប៉ុន​ម្នាក់​ទៀត​ រួម​ទាំង​អាកាសយានិក​ហ្ស​ក​ដង់​ម្នាក់​ ដែល​ត្រូវ​ក្រុម​នេះ​ចាប់ខ្លួន​នា​ពេល​កន្លង​មក​ប្រសិនបើ​មិន​បំពេញតម្រូវការ​ចង់បាន​របស់​ក្រុម​ IS​ ទេ​នោះ​ ។​

​នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូ​ត្រូវ​បាន​មជ្ឈមណ្ឌល​ ស្រាវជ្រាវ​ពី​មជ្ឈិមបូព៌ា​បាន​បង្ហោះ​លើ​ គេហទំព័រ​កាលពី​យប់​ថ្ងៃ​ទី​២៧​ មក​រា​ ដោយ​ក្នុង​នោះ​ ខ្មាន់កាំភ្លើង​ IS​ ៣​នាក់​ ឈរ​ពីក្រោយ​ខ្មាន់កាំភ្លើង​ជនជាតិ​ឃើ​ក​ ម្នាក់​និង​កាំជ្រួច​មី​ស៊ី​ល​មួយ​ដើម​នៅ​ក្បែរ​ បាន​ប្រកាស​គំរាមកំហែង​អា​មេ​រិ​ក​និង​ លោក​ខាងលិច​ពី​សកម្មភាព​រារាំង​ដល់​ ការ​បង្កើត​ទឹកដី​របស់​ក្រុម​ខ្លួន​ ។​

​នៅ​ក្នុង​ការ​ប្រកាស​នោះ​ ក្រុម​ IS​ បាន​ប្រកាស​ថា​ លោក​អូ​បា​ម៉ា​ ត្រូវ​តែ​ ចង​ចាំ​ថា​សកម្មភាព​ដែល​កំពុង​តែ​ធ្វើ​ នោះ​ នឹង​ធ្វើ​ឱ្យ​អា​មេ​រិ​ករ​លាយ​សាបសូន្យ​។​ សូម​ចង​ចាំ​ថា​ យើង​នឹង​កាត់​ក្បាល​អ្នក​ ដែល​ធ្វើការ​នៅ​សេត​វិមាន​ ហើយ​ប្រែ​ ក្លាយ​ទឹកដី​អា​មេ​រិ​ក​ទៅ​ជា​ខេត្ដ​អ៊ិ​ា​ស្លា​ម​១​ ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ IS​ ។​

​ក្រៅពី​គំរាមកំហែង​អា​មេ​រិ​ក​ ក្រុម​ IS​ ក៏​បាន​គំរាមកំហែង​ដល់​អឺរ៉ុប​ផង​ដែរ​។​ ក្រុម​ IS​ បាន​ព្រមាន​បារាំង​និង​ប៊ែ​ល​ហ្ស៊ិ​ា​ក​ ថា​ ខ្ញុំ​នឹង​ទៅ​កាន់​ទីតាំង​របស់​អ្នក​ជាមួយ​ រថយន្ដ​ពោរពេញ​ដោយ​គ្រាប់រំសេវ​ផ្ទុះ​ និង​កាត់​ក្បាល​លោក​អ្នក​ទាំងអស់​ ។​

​ក្រុម​ IS​ បាន​ព្រមាន​ដល់​ក្រុម​ជនជាតិ​ ឃើ​ក​ដែល​ក្រោកឈរ​ឡើង​ប្រឆាំង​ក្រុម​ IS​ នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់ថា​ គ្រប់​រ៉ុក្កែត​ នីមួយៗ​ដែល​ក្រុម​ជនជាតិ​ឃើ​ក​បាញ់​ទៅ​ លើ​ទីតាំង​ក្រុម​ IS​ នោះ​ ក្រុម​នេះ​នឹង​ត្រូវ​ កាត់​ក្បាល​អ្នកទោស​ជនជាតិ​ឃើ​ក​ម្នាក់​ មាន​ន័យ​ថា​ រ៉ុក្កែត​១​គ្រាប់​ប្ដូរជីវិត​ មនុស្ស​ម្នាក់​ ។​
​នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូ​នោះ​ដែរ​ ក្រុម​ IS​ ក៏​បាន​ព្រមាន​សម្លាប់​ចំណាប់ខ្មាំង​ជន​ ជាតិ​ជប៉ុន​ម្នាក់​ និង​ហ្ស​ក​ដង់​ម្នាក់​ក្នុង​ រយៈពេល​២៤​ម៉ោង​ ប្រសិនបើ​ហ្ស​ក​ដង់​ មិន​ព្រម​ដោះ​លែង​ស្ដ្រី​ម្នាក់​មក​ពី​ក្រុម​ IS​ ដែល​ហ្ស​ក​ដង់​ចាប់ខ្លួន​ ។​ ស្ដ្រី​ម្នាក់​ នោះ​ធ្លាប់​ចូលរួម​វាយប្រហារ​គ្រាប់បែក​ នៅ​ទីក្រុង​អា​មេន​ប្រទេស​ហ្ស​ក​ដង់​កាល​ ពី​៩​ឆ្នាំ​មុន​បណ្ដាល​ឱ្យ​មនុស្ស​៦០​នាក់​ស្លាប់​ ។​

​ស្ដ្រី​ដែល​ក្រុម​ IS​ ប្រកាស​ឱ្យ​ហ្ស​ក​ដង់​ ដោះ​លែង​ជា​ថ្នូរ​នឹង​ការ​ដោះ​ដូរ​ចំណាប់​ ខ្មាំង​មានឈ្មោះ​ Sajida​ al-Rishawi​ ដែល​ ក្រុម​ IS​ ចាត់​ទុក​ថា​ជា​បងស្រី​ត្រូវ​បាន​ តុលាការ​ហ្ស​ក​ដង់​ប្រកាស​កាត់ទោស​ ប្រហារជីវិត​កាលពី​ឆ្នាំ​២០០៦​ មក​ទល់​ ពេល​នេះ​ស្ដ្រី​រូប​នោះ​រង់​ចាំតែ​តុលាការ​ អនុវត្ដ​សាលក្រម​ប្រហារជីវិត​ប៉ុណ្ណោះ​ ។​

​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង​ដល់​ សេត​វិមាន​ខាងលើ​ រដ្ឋាភិបាល​អា​មេ​រិ​ក​ មិន​ទាន់​មាន​ប្រតិកម្ម​ណាមួយ​ជុំវិញ​ សកម្មភាព​ខាងលើ​នោះ​ឡើយ​ ។​ អា​មេ​ រិ​កបាន​បង្កើន​ការ​យាមល្បាត​ត្រួតពិនិត្យ​សន្ដិសុខ​យ៉ាង​តឹងតែង​នៅ​តាម​តំបន់​និង​ ទីតាំង​នានា​ទាំង​ក្នុង​និង​ក្រៅប្រទេស​៕

6 4 5