ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​អ្នកមាន​រថយន្ត​ដឹក​ដី​ចង្កូត​ស្តាំ​ជា​ច្រើន​តវ៉ា​សុំ​បង់ពន្ធ តែ​មិន​កែ​ចង្កូត​ឡើយ​

​ភ្នំពេញ​៖​ រថយន្ត​ដឹក​ដី​ ដឹក​ខ្សាច់​ ចង្កូត​ស្តាំ​ជា​ច្រើន​គ្រឿង​បាន​ធ្វើការ​តវ៉ា​សារ​ជា​ថ្មី​នៅ​តាម​បណ្តា​ផ្លូវ​មួយ​ចំនួន​ជុំវិញ​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ កន្លែង​ខ្លះ​ត្រូវ​បាន​បិទផ្លូវ​បង្ក​អោយ​មានការ​កកស្ទះ​ចរាចរ​ កន្លែង​ខ្លះ​ទៀត​គ្រាន់តែ​ឈប់​ចត​រថយន្ត​នៅ​ចិញ្ចើម​ផ្លូវ​ហើយ​លើក​បដា​ ទាមទារ​ល័ក្ខខ័ណ្ឌ​២​ចំនុច​ ទី​១-​សុំ​បង់ពន្ធ​ផ្លូវ​ទៅ​តាម​ ច្បាប់​ ,​ ទី​២-​សុំ​កុំអោយ​កែ​ ចង្កូត​ពីស្តាំ​មក​ឆ្វេង​ ពោល​គឺ​រក្សា​ភាព​ដើម​របស់​ចង្កូតរថយន្ត​ ។​

​ដោយឡែក​នៅ​លើ​កំណាត់​ ផ្លូវជាតិ​លេខ​១​ ស្ថិត​នៅ​ភូមិ​តា​ ព្រហ្ម​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ មាន​រថយន្ត​ចង្កូត​ស្តាំ​ចំនួន​១៥​គ្រឿង​បាន​ឈប់​ចត​នៅ​ចិញ្ចើម​ផ្លូវជាតិ​ និង​លើក​បដា​ សុំ​ការ​អន្តរាគមន៍​ ពី​សម្តេច​ តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នូវ​ល័ក្ខខ័ណ្ឌ​២​ ចំនុច​ដូច​គ្នា​ ។​ ប៉ុន្តែ​ការ​តវ៉ា​ នៅ​លើ​ផ្លូវជាតិ​លេខ​១​នេះ​ មិន​មានការ​បិទផ្លូវ​បង្ក​អោយ​កកស្ទះ​ចរាចរ​នោះ​ទេ​ ។​

​បន្ទាប់​ពី​មានការ​តវ៉ា​សារ​ ជា​ថ្មី​ អាជ្ញាធរ​ -​សមត្ថកិច្ច​ ខណ្ឌ​ច្បារ​អំពៅ​បាន​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​ជាមួយ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ ដោយ​ធ្វើការ​ណែនាំ​មិន​អោយធ្វើ​ការ​បិទផ្លូវ​ជាតិ​ជា​ដាច់ខាត​ បើ​មិន​ស្តាប់​តាម​ការ​ណែនាំ​ទេ​នោះ​អាជ្ញាធរ​និង​ចាត់វិធានការ​ក្តៅ​ ព្រោះ​វា​ធ្វើ​អោយ​ប៉ះពាល់​ ដល់​សិទ្ធ​អ្នក​ដទៃ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​ ។​

​លោក​ណុ​ប​ ផា​ អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ​ដែល​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​សម្របសម្រួល​ជាមួយ​អ្នក​បើករថយន្ត​ចង្កូត​ស្តាំ​ បានអោយ​ ដឹង​ថា​ ល័ក្ខខ័ណ្ឌ​២​ចំនុច​ដែល​ ក្រុម​អ្នក​បើករថយន្ត​ចង្កូត​ស្តាំ​ទាមទារ​អោយ​រាជរដ្ឋាភិបាល​ដោះស្រាយ​នេះ​ គឺជា​រឿង​ ចាស់​ ។​ កន្លង​មក​ក្រុម​អ្នក​ បើករថយន្ត​ចង្កូត​ស្តាំ​បាន​ធ្វើការ​តវ៉ា​ទាមទារ​២-៣​ដង​រួច​មក​ហើយ​តែ​ពុំ​ទាន​មាន​ដំណោះស្រាយ​តាម​សំណូមពរ​នោះ​ឡើយ​ ទើប​ មានការ​តវ៉ា​សារ​ ជា​ថ្មី​ទៀត​ ។​ ការ​តវ៉ា​នៅ​លើ​ ផ្លូវជាតិ​លេខ​១​នេះ​មិន​មានការ​បិទផ្លូវ​នោះ​ទេ​ ដោយ​គ្រាន់តែ​ ឈប់​រថយន្ត​នៅ​ចិញ្ចើម​ផ្លូវ​ ហើយ​លើក​ជា​បដា​ប៉ុណ្ណោះ​ ។​

​លោក​អភិបាលរង​ខណ្ឌ​ បាន​បន្ត​ថា​ ក្រុម​អ្នកបើកបរ​ រថយន្ត​ចង្កូត​ស្តាំ​មាន​សិទ្ធ​តវ៉ា​បាន​ តែ​សុំ​ចិត្ត​កុំ​យក​ផ្លូវជាតិ​ធ្វើ​ជា​ចំណាប់ខ្មាំង​ដើម្បី​ដាក់​សម្ពាធ​ដល់​អាជ្ញាធរ​អោយ​សោះ​ ទ​ង្វើ​បែប​នេះ​មាន​ន័យ​ថា​ ក្រុម​អ្នក​តវ៉ា​កំពុង​តែ​រំលោភ​លើ​សិទ្ធ​អ្នក​ដទៃ​ ជា​ពិសេស​ សិទ្ធ​ របស់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​ កាត់​ និង​សិទ្ធ​ការពារ​របស់​ សមត្ថកិច្ច​ ។​ ប្រសិនបើ​មាន​ ការ​បិទផ្លូវ​ជាតិ​អាជ្ញាធរ​-​សមត្ថ​ កិច្ច​និ​ចាត់វិធានការ​ក្តៅ​ ព្រោះ​ ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ ប៉ះពាល់​ ដល់​សិទ្ធ​អ្នក​ដទៃ​ ។​ បន្ទាប់​ពី​មានការ​សម្របសម្រួល​ណែនាំ​ពី​អាជ្ញាធ​ខណ្ឌ​ ក្រុម​អ្នកបើកបរ​រថយន្ត​ចង្កូត​ស្តាំ​បាន​បំបែក​គ្នា​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ ដោយឡែក​អាជ្ញាធ​រក៍​ បាន​ទទួលយក​សំណូមពរ​របស់​ពួក​គាត់​ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ តាម​រយៈ​សាលា​រាជ​ ធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​ដោះ​ ស្រាយ​អាជ្ញាធរ​ខណ្ឌ​ពុំ​មាន​សិទ្ធ​សម្រេច​នោះ​ទេ​ ៕​ សណ្តោស​

awa (7)

awa (10)

awa (9)

awa (8)

awa (6)

awa (5)

awa (4)

awa (3)

awa (2)

awa (1)

awa (11)