ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម ​អេ​ហ្វ​.​ប៊ី​.​អាយ​. ​ស៊ើបអង្កេត​ករណី​គំរាមកំហែង​សម្លាប់​មួយ​គ្រួសារ ​លោក ​បា​រ៉ា​ក់​ អូ​បា​ម៉ា​

​ប្រភព​ព័ត៌មាន​ Channel​ News​ Asia​ បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ថា​ ក្រុម​ប៉ូលិស​ស៊ើបការណ៍​ សហព័ន្ធ​ (FBI) ​បាន​និង​កំពុង​ដុត​ដៃ​ដុត​ ជើង​ស្វែងរក​ប្រភព​ដែល​ចេញ​គំរាម​ សម្លាប់​មួយ​គ្រួសារ​លោក​ប្រធានាធិបតី​ អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បន្ទាប់​ពី​មាន​ ការ​វាយប្រហារ​ចូល​ទៅ​ក្នុង​គណនេយ្យ​ បណ្ដាញ​ទំនាក់ទំនង​សង្គម​Twitter​របស់​ បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អា​មេ​រិ​ក​ Newsweeks​នោះ​ ។​

​អ្នកនាំពាក្យ​សេត​វិមាន​ លោក​ Josh​ Earnest​ បាន​ប្រាប់​ប្រភព​ព័ត៌មាន​ថា​ «​នេះ​ជា​ការ​បំពាន​ដែល​មាន​ទំហំ​ធំធេង​ ហើយ​ក្រុម​អេ​ហ្វ​.​ប៊ី​.​អាយ​.​បាន​និង​កំពុង​ ស៊ើបអង្កេត​ទៅ​លើ​ករណី​មួយ​នេះ​»​។​ លោក​ Earnest​ មិន​បាន​លាតត្រដាង​ ព័ត៌មាន​លម្អិត​ឱ្យ​បាន​ច្បាស់​ជាង​នេះ​ ទៀត​ឡើយ​។​ បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ អា​មេ​រិ​ក​Newsweek​បាន​ប្រកាស​ថា​ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​Twitter​របស់​ ខ្លួន​រង​ការ​វាយប្រហារ​ពី​ក្រុម​ហែក​ឃើ​ អស់​រយៈពេល​១៤​នាទី​ ទម្រាំ​កែសម្រួល​ បាន​ល្អ​ប្រសើរ​ឡើង​វិញ​ ។​

​អំឡុង​ពេល​នៃ​ការ​វាយប្រហារ​ពី​ពួក​ ហែក​ឃើ​នោះ​ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ Twitter​ របស់​បណ្ដាញ​ព័ត៌មាន​អា​មេ​រិ​ក​ Newsweek​មួយ​នេះ​មាន​បង្ហាញ​រូប​ ភាព​មនុស្ស​ម្នាក់​ដោយ​បិត​មុខ​ និង​គ្រប​ ក្បាល​ជិត​ និង​សរសេរ​អក្សរ​ថា​«Cyber​ Caliphate»​មាន​ន័យ​ថា​ វាយប្រហារ​ពី​ ក្រុម​កាលី​ផេ​ត​(Caliphate)​ ។​ ព្រម​ជា​ មួយ​គ្នា​នេះ​ គឺ​នៅ​មាន​សរសេរ​ក្នុង​សារ​ មួយទៀត​ថា​ «Je​ Suis​ IS»​ មាន​ន័យ​ថា​ ប្រឆាំង​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​IS​ (Islamic​ State)​ ដែល​ជា​ការ​ឆ្លើយ​តប​ ចំពោះ​ពាក្យ​ថា​ Je​ Suis​ Charlie​ ដែល​ កើត​មាន​ឡើង​ក្រោយ​ការ​វាយប្រហារ​ សម្លាប់​រង្គាល​ទៅ​លើ​ទស្សនាវដ្ដី​រូប​ត្លុក​ ក្នុង​ប្រទេស​បារាំង​ដែល​ចេញផ្សាយ​ប្រចាំ​ សបា្ដហ៍​ឈ្មោះ​ Charlie​ Hebdo​ នោះ​។​

​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​Tweeter​ ដែល​រង​ការ​វាយប្រហារ​ខាងលើ​ត្រូវ​បាន​ លុប​ចោល​ហើយ​ ប៉ុន្ដែ​នៅ​តាម​បណ្ដាញ​ ផ្សព្វផ្សាយ​មួយ​ចំនួន​ដទៃ​ផ្សេង​ទៀត​នៅ​ តែ​ផ្សព្វផ្សាយ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ក្រុម​ អ្នក​វាយប្រហារ​នោះ​បាន​គំរាមកំហែង​ ប្រឆាំង​ទៅ​លើ​លោក​ ស្រី​ First​ Lady​ Michelle​ Obama​ និង​សារ​លើកទឹកចិត្ដ​ ដល់​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​ «Cyber​ Jihad»​។​

​សារ​មួយ​ដែល​ក្រុម​នេះ​ផ្ញើ​ទៅ​កាន់​ លោកស្រី​ Michelle​ Obama​ បាន​បញ្ជាក់​ ថា​ ក្រុម​ឧទ្ទាម​ «​កំពុង​តែ​សំឡឹង​មើល​ មក​រក​អ្នក​,​ សំឡឹង​មើល​មករ​កកូនៗ​ និង​ ប្ដី​របស់​អ្នក​»​ ។​ រីឯ​សារ​មួយ​ផ្សេង​ទៀត​ សរសេរ​ថា​ «​ខណៈ​អា​មេ​រិ​ក​ និង​ប្រព័ន្ធ​ ផ្កាយ​រណប​របស់​ខ្លួន​ជាប់រវល់​វាយប្រហារ​ មក​លើ​បងប្អូន​របស់​យើង​នៅ​ក្នុង​ប្រទេស​ ស៊ី​រី​,​ អ៊ី​រ៉ា​ក់​ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​ យើង​នឹង​លប​វាយប្រហារ​ចូល​ទៅ​កាន់​ ប្រព័ន្ធ​សន្ដិសុខ​ជាតិ​របស់​អ្នកឯង​ពី​ខាង​ ក្នុង​វិញ​៕​ ម៉ែ​វ​ សា​ធី​

Yart-(1)

Yart-(4)