ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម Cambodia All Star ត្រៀមប្រកួតមិត្តភាពជាមួយក្រុម Muangthong United ថ្ងៃទី១៦ កក្កដា

ភ្នំពេញ ៖ ក្រុម Cambodia All Star នឹងត្រូវប្រកួតជាមួយក្រុមខ្លាំងរបស់ថៃគឺក្រុម Muangthong United នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ក្នុងជំនួបមិត្តភាពនៅទីលានពហុកីឡ ដ្ឋានជាតិអូឡាំពិក។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករក្រុម Cambodia All Star សម្រាប់ត្រៀមប្រកួតជាមួយក្រុមខ្លាំងថៃ Muangthong United ជាផ្លូវការហើយ ដោយមានសមាជិក២៤នាក់ ប៉ុន្តែគ្មានវត្តមានកីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា កំពុង លេងលីគលំដាប់ទី៣ និងកីឡាករ ធារី ចន្ថាប៊ីន លេងនៅលីគលំដាប់ទី២ របស់ថៃឡើយ ។

ទោះបីយ៉ាងណាក៏មានកីឡាករមួយចំនួន ដែលលោក Leonardo គ្រូបង្វឹកជម្រើសជាតិកម្ពុជា សញ្ជាតិប្រេស៊ីល កំពុងប្រមូលផ្ដុំត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូលJ នៃពាន AFC U-23 Championships 2018 ចាប់ពីថ្ងៃទី១៩-២៣ ខែកក្កដានេះ និងការប្រកួតកីឡាស៊ីហ្គេម នៅម៉ាឡេស៊ីផងដែរ ។

NKD-36x6_outline

សំបុត្រចូលទស្សនាការប្រកួតមិត្តភាពរវាងក្រុមម្ចាស់ផ្ទះ Cambodia All Star នឹងក្រុមMuangthong United នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានដាក់លក់ ដោយរក្សាតម្លៃ១០.០០០រៀល និង៥.០០០រៀលកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅច្រកចូលពហុកីឡដ្ឋានជាតិ ។ ថវិកាទទួលបានពីការលក់សំបុត្រនេះ គណៈកម្មការរៀបចំការប្រកួតនឹងបង្វែរមកជួយគម្រោងសាលាបាល់ទាត់ទូទាំង ២៥ខេត្ត-ក្រុងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕ សារីម