ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយត្រូវស្ត្រី២១នាក់ចោទប្រកាន់រំលោភបំពានផ្លូវភេទ មន្ត្រីឥណ្ឌាលាលែងពីតំណែង

រដ្ឋលេខាធិការក្រសួងការបរទេស ឥណ្ឌា លោកM.J.Akbarបានលាលែង ចេញពីតំណែង បន្ទាប់ពីស្ត្រី២១នាក់ចោទប្រកាន់រូបលោកថាបានរំលោភបំពានផ្លូវភេទ។

លោក M.J. Akbar បានសម្រេចលា លែងចេញពីតំណែង កាលពីថ្ងៃទី១៧ ខែតុលា បន្ទាប់ពីស្ត្រី២១នាក់ បានចោទ ប្រកាន់លោក ថាបានរំលោភបំពាន់ផ្លូវ ភេទ។

លោក Akbar បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងប្រឆាំង ចំពោះ «ការចោទប្រកាន់មិនពិត» ដែល ធ្វើឡើងចំពោះរូបលោក។ បន្ទាប់ពីមានការ ចោទប្រកាន់ ពីបទរំលោភផ្លូវភេទ ពី សំណាក់ក្រុមស្ត្រីជាអ្នកសារព័ត៌មានជាច្រើនរូប ដែលធ្លាប់បានធ្វើការជាមួយលោកកាលពីលោកនៅបម្រើការងារជាអ្នកនិពន្ធសារព័ត៌មាននោះ លោក Akbar បានដាក់ពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍តបទៅវិញ នៅតុលាការទីក្រុង Delhi ប្រឆាំងនឹងស្ត្រីម្នាក់ក្នុងចំណោមស្ត្រីអ្នកសារព័ត៌មានទាំងនោះ។

ស្របពេលនោះ បន្ទាប់ពីលោក Akbar បានដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ ប្រឆាំង នឹងស្ត្រីម្នាក់ ក្នុងចំណោមស្ត្រីជាអ្នកសារ ព័ត៌មាន ដែលបានចោទប្រកាន់រូបលោកពីបទរំលោភផ្លូវភេទ រយៈពេលជាច្រើនឆ្នាំ មកហើយ មានស្ត្រីជាអ្នកសារព័ត៌មាន ប្រមាណ២០នាក់ ដែលធ្វើការនៅក្រោម លោក ប៉ុន្តែនៅកន្លែងផ្សេងគ្នា នាពេល នោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា ពួកគេក៏ស្នើឲ្យតុលាការ ធ្វើការពិចារណា លើភស្តុតាងនៃការបំពានផ្លូវភេទលើរូប ពួកគេ ដោយលោក Akbar និងអ្នកដទៃ ទៀត ដែលនឹងធ្វើជាសក្ខីភាពចំពោះការ រំលោភបំពានផ្លូវភេទ របស់លោក៕ ម៉ែវ សាធី