ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយលេងជាលក្ខណៈខ្ចីជើង James Rodriguez ត្រូវបានក្លិប Bayern Munich ត្រៀមទិញជាផ្លូវការ

ខ្សែបម្រើ James Rodriguez ដែលនៅក្លិប Bayern Munich ក្នុងលក្ខខណ្ខខ្ចីជើងនឹងបន្តលេងនៅក្លិបយក្សអាឡឺម៉ង់មួយនេះបន្តទៀត ស្របពេលក្លិបកំពុងនាំមុខនៅក្របខ័ណ្ឌ Bundesliga និងនៅសល់ ១ប្រកួតទៀតប៉ុណ្ណោះត្រូវលើកពានរដូវកាល ២០១៧-២០១៨ បានបង្ហាញចេតនាចង់បានខ្សែបម្រើស្លាបវ័យ២៧ឆ្នាំរូបនេះមកចូលរួមក្លិបពេញលក្ខណៈ ។

ក្លិប Bayern Munich បានទាក់ទងទៅក្លិប Real Madrid ដែលក្លិបសាមីរបស់ James Rodriguez នូវទឹកប្រាក់ ៤២លានអឺរ៉ូ ដែលជាការយល់ព្រមកាលពីរដូវក្តៅមុនដើម្បីធ្វើឱ្យ James Rodriguez ផ្ទេរមកលេងនៅកីឡដ្ឋាន Allianz Arena ជាផ្លូវការនៅរដូវកាលថ្មីខាងមុខតែម្តង។

ខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ីរូបនេះ បានផ្ទេរពី Real Madrid មកចូលរួមជាមួយ Bayern Munich កាលពីរដូវក្តៅឆ្នាំមុនក្នុងកិច្ចសន្យាខ្ចីជើង ២រដូវកាលជាមួយនឹងទឹកប្រាក់ពលកម្មនឿយហត់ប្រមាណ១៣លានយូរ៉ូ ប៉ុន្តែឥឡូវនេះ Bayern Munich បានត្រៀមរួចរាល់ដើម្បីធ្វើកិច្ចសន្យាផ្ទេរពេញសិទ្ធិ ។

ក្រុម Bayern Munich បច្ចុប្បន្នមានគម្លាត១៧ពិន្ទុដាច់ពីក្រុមលេខ២ Borussia Dormund ខណៈ James Rodriguez ស៊ុតបញ្ជូលទីបាន៥គ្រាប់ និងចែកបាល់ឲ្យមិត្តរួមក្រុម(Assist) បាន ៧គ្រាប់សម្រាប់រដូវកាល២០១៧-២០១៨ក្រោយការបង្ហាញខ្លួន១៥ដង។

សម្រាប់ការប្រកួតក្របខ័ណ្ឌ UEFA Champion League វគ្គ៨ក្រុមជើងទី១ ក្រុម Bayern Munich បានយកឈ្នះក្រុមម្ចាស់ផ្ទះ Sevilla ក្នុងលទ្ធផល ២-១ ហើយខ្សែបម្រើ James Rodriguez ក៏បានចូលលេងផងដែរដោយជំនួសកីឡាករ Vidal នៅនាទីទី៣៦ ៕ ដេវីត