ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ក្រោយលែងលះប្រពន្ធហើយ ផឹកស្រាជាប្រចាំ ចុងក្រោយចងកធ្វើអត្តឃាត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់​ទើបតែលែងលះ​គ្នាជាមួយប្រពន្ធ ក៏ដើរផឹកស្រា​ជាប្រចាំ ប៉ុន្តែ​នៅទីបំផុតស្រាប់តែ​ត្រូវគេប្រទះឃើញស្លាប់ដោយសារចងកធ្វើអត្តឃាតទៅវិញ ។

ហេតុការណ៍មួយនេះ​បានភ្ញាក់ផ្អើលកាលពីថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៥,០០នាទី ។

ប្រភពពីសមត្ថកិច្ចប្រាប់ថា នេះជាករណីចងកធ្វើអត្តឃាតដោយខ្លួនឯង ហើយជនរងគ្រោះឈ្មោះ ម៉េត សុភាក់ ភេទប្រុស អសយុ២៨ឆ្នាំ បានយកក្រមា ពណ៌ក្រហមចងកសម្លាប់ខ្លួន នៅនឹងផ្ទោងផ្ទះបាយ កម្ពស់២,៥០ម៉ែត្រ ដែលជាផ្ទះឳពុកម្តាយបង្កើតរបស់ខ្លួន ស្ថិតនៅភូមិរំលោង សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ប្រភពបន្តថា មូលហេតុ ដោយសារជនរងគ្រោះ ផឹកស្រាជាប្រចាំ ក្រោយពីមានវិបត្តិលែងលះប្រពន្ធ ។ ករណីខាងលើនេះ តាមកាអះអាងរបស់ឪពុកម្ដាយថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន ៕ សេនាស័ក្តិ


ចែករំលែក៖