ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយល្បីល្បាញ អតីតនាយករដ្ឋមន្ត្រីស្រីកូរ៉េខាងត្បូងត្រូវជាប់គុក២៤ឆ្នាំ

អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ស្រី ផាក គឿនហេនៅថ្ងៃទី៦ ខែមេសាត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៤ឆ្នាំ ពីបទពុករលួយ និង រំលោភអំណាចរដ្ឋ ថែមទាំងពិន័យជាប្រាក់ ១១២លានដុល្លារអាមេរិក។

លោកស្រី ផាក ត្រូវបានគេចោទប្រកាន់ពីបទល្មើសចំនួន១៨ករណី ក្នុងនោះរួម មានទំាងអំពើពុករលួយ និងរំលោភ អំណាចរដ្ឋ ជុំវិញសំណុំរឿងពុករលួយ នយោបាយជាមួយគូកនលោកស្រី ឈ្មោះ ឆយ ស៊ុនស៊ីល។ លោកស្រី ឆយ គឺជាមិត្តជិតស្និទ្ធបំផុតរបស់លោកស្រី ផាក ដែល ត្រូវបានគេចោទប្រកាន់ថា ប្រើប្រាស់ និង យកអំណាចប្រធានាធិបតី ដាក់សម្ពាធលើបណ្ដាក្រុមហ៊ុនធំៗនៅក្នុងស្រុក ឱ្យបង់ ប្រាក់ជាង ៧២.៦លានដុល្លារ ចូលក្នុង មូលនិធិគ្រប់គ្រងដោយស្ត្រីរូបនេះ។

NKD-36x6_outline

គួររំលឹកថា លោកស្រី ផាក គឿនហេ មានអាយុ៦៦ឆ្នាំ បានក្លាយជាប្រធានា ធិបតីដំបូងគេ ដែលត្រូវបានទម្លាក់ចេញ ពីតំណែង កាលពីខែមីនា ឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទ ពុករលួយកាលពីខែកុម្ភៈ ឆ្នាំ២០១៨។ យ៉ាងណាក៏ដោយ លោកស្រី ផាក នៅតែ បដិសេធថា ខ្លួនមិនបានធ្វើខុសដូចការចោទប្រកាន់ទាំងអស់នោះឡើយ។

ការសម្រេចនេះគឺជាការព្រមានដល់ មេដឹកនាំនិងមន្ត្រីកូរ៉េខាងត្បូង ត្រូវតែ ដឹកនាំប្រទេសជាតិ ឲ្យល្អបំផុតបំពេញទៅតាមគោលបំណងរបស់ពលរដ្ឋដែលបាន បោះឆ្នោតគាំទ្រ៕ ម៉ែវ សាធី