ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបជាច្រើនទាក់ទង Patrice Evra ក្រោយ Marseille បញ្ចប់កុងត្រា

ភ្នាក់ងាររបស់កីឡាករ Patrice Evra បានឲ្យដឹងថា មានក្លិបជាច្រើនបានទាក់ទងចង់បាន ខ្សែការពារបារាំងនេះទៅលេងជាមួយនឹងក្រុមរបស់ពួកគេបន្ទាប់ពីគាត់ត្រូវបានក្លិបបារាំង Marseilleបញ្ចប់កុងត្រាមុនកិច្ចសន្យា។

ខ្សែការពារស្លាបឆ្វេងវ័យ៣៦ឆ្នាំរូបនេះត្រូវបានក្លិបMarseilleបញ្ចប់កុងត្រាបន្ទាប់ពីរូបគាត់ប្រើក្បាច់កុងហ្វូទាត់លើអ្នកគាំទ្រខ្លួនពេលប្រកួតជាមួយនឹងក្រុមVitoria Guimaraesនៅក្នុងកម្មវិធីEuropa League ហើយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបក៏បានដាក់ពិន័យ មិនឲ្យអតីតកីឡាករក្លិបManchester United និង Juventus នេះបង្ហាញខ្លួនក្នុងការប្រកួត ពានរង្វាន់នៅ ឋអឺរ៉ុបរហូតដល់ចប់រដូវកាលនេះ។

NKD-36x6_outline

លោកFederico Pastorello ភ្នាក់ងាររបស់កីឡាករ Patrice Evra បាននិយាយថា “គាត់ដឹងថាគាត់បានធ្វើខុស ប៉ុន្តែអាជីពបាល់ទាត់របស់គាត់មិនអាចបញ្ចប់បែបនេះឡើយ។ កន្លងមកក៏មានក្លិបជាច្រើនទាក់ទងមកគាត់ដែរ។ គាត់គិតថាខ្លួនគាត់កាន់តែមានកម្លាំងខ្លាំង អាចលេងបាល់បានល្អជាងកាលពី៥ទៅ៦ឆ្នំាមុនផង” ៕