ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបនៅអង់គ្លេសបំបែកកំណត់ត្រាទៀតហើយ

ក្លិបបាល់ទាត់នៅក្នុងក្របខណ្ឌអង់គ្លេស Premier League បានចាយលុយទិញដូរ កីឡាកររហូតដល់ទៅ១៥០ផោននៅថ្ងៃចុងក្រោយខែមករា ហើយធ្វើឲ្យចំនួនលុយសរុបក្នុង រយៈពេលទីផ្សារបើកនោះកើនរហូតដល់ទៅ៤៣០លានផោន។

ចំនួនទឹកប្រាក់ដ៏ច្រើននេះបានបំបែកកំណត់ត្រាចាស់កាល​ពី​ខែ​ មករា ឆ្នាំ ២០១១ ក្លិបនៅក្របខណ្ឌកំពូលរបស់អង់គ្លេសបាន ចាយ​អស់​តែ​២០៥​លាន​ប៉ុណ្ណោះ។ កាល​នោះ​មាន​ការ​ដោះដូរ​ធំ​ៗ​ដូចជា Fernando Torres មក​ Chelsea ៥០​លាន​ផោន,  Luis Suarez និង  Andy Carroll  មក​កាន់ Liverpool ​ក្នុង​តម្លៃ​២២,៧​លាន​ផោន និង​៣៥​លាន​ផោន។

ចំណែកនៅក្នុងខែមករាឆ្នាំ២០១៨នេះវិញ ​កីឡាករ​ដែល​ថ្លៃ​ជាង​គេ​គឺ  Pierre-Emerick Aubameyang ផ្ទេរ​ពី Borussia Dortmund មក​កាន់​ Arsenal ៥៦​លាន​ផោន។ ឯ​អ្នក​ផ្សេង​ទៀត​មាន Lucas Moura ពី PSGមក Spurs​២៣​លាន​ផោន  Olivier Giroud កាន់ Chelsea ១៨លានផោននិង Andre Ayew មក Swansea ១៨​លាន​ផោន​​ដូច​គ្នា ។

ខាងក្រោមនេះគឺជាបញ្ជីរាយនាមកីឡាករដែលសម្រេចដូរក្លិបនៅថ្ងៃចុងក្រោយនៃ ទីផ្សារទិញដូរខែមករា(ដោះដូរពាក់កណ្តាលរដូវកាល)៖

១. Eliaquim Mangala ចេញពីចេញពីManchester City ទៅEverton ខ្ចីជើង

២.Alexander Sorloth ចេញពីFC Midtjylland ទៅ Crystal Palace មិន​បញ្ជាក់​តម្លៃ​ខ្លួន

៣.Jordan Hugill ចេញពីPrestonទៅWest Ham មិន​បញ្ជាក់​តម្លៃ​ខ្លួន

៤. Islam Slimani ចេញពីLeicesterទៅNewcastleខ្ចីជើង

៥. Andy King ចេញពីLeicesterទៅSwanseaខ្ចីជើង

៦. Badou Ndiaye ចេញពីGalatasaray ទៅStoke City១៤​លាន​ផោន

៧.Andre Ayew ចេញពីWest HamទៅSwansea១៨​លាន​ផោន

៨.Jack Withers ចេញពីBoston United ទៅSwansea មិន​បញ្ជាក់​តម្លៃ​ខ្លួន

៩. Lucas Moura ចេញពីParis St-Germain ទៅTottenham២៣​លាន​ផោន

១០.Didier Ndong ចេញពីSunderland ទៅ Watford] ខ្ចីជើង

១១.Olivier Giroud ចេញពីArsenal ទៅ Chelsea ១៨​លាន​ផោន

១២.Pierre-Emerick Aubameyang ចេញពីBorussia Dortmund ទៅ Arsenal ៥៦​លាន​ ផោន​

១៣.Michy Batshuayi ចេញពីChelsae ទៅ Borussia Dortmund ខ្ចីជើង ​​​៕ ដេវីត