ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបBarcelona ប្រកាសយកលោក Ernesto Valverde ជាអ្នកចាត់ការទូទៅថ្មី

លោក Ernesto Valverde ត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Barcelona ក្នុងរយៈពេលតែ២ថ្ងៃបន្ទាប់ពីការចាកចេញរបស់លោក Luis Enrique។

គ្រូបង្វឹកវ័យ៥៣ឆ្នាំសញ្ជាតិអេស្ប៉ាញ Ernesto Valverde បានចុះ ហត្ថលេខាដឹកនាំក្រុមអ្នកមានបុណ្យ Barcelona រយៈពេល២ឆ្នាំ។ លោកJosep Maria Bartomeuប្រធានក្លិប Barcelona បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា “Valverde មានសមត្ថភាព សុភវិនិច្ឆ័យ ចំណេះដឹងនិងបទពិសោធន៍។ គាត់ដើរតាមគន្លង របស់ក្លិបដោយលើកស្ទួយយុវជនច្រើន” ។

គួរបញ្ជាក់ថា Valverde ក៏ដូចជាគ្រូបង្វឹកផ្សេងទៀតមានលោក Pep Guardiola, លោក Tito Vilanova និងលោក Luis Enrique សុទ្ធតែធ្លាប់លេងឲ្យក្លិបBarcelona កាលពីនៅជាកីឡាករ។

លោកErnesto Valverde ចាប់ផ្ដើមប្រឡូកក្នុងអាជីពជាគ្រូបង្វឹកដំបូង ក្នុងយុវជនក្រុម Athletic Bilbao បន្ទាប់មកក្នុងឆ្នាំ២០០២ លោកបានក្លាយជាគ្រូធំរបស់ក្លិប។ ក្នុងឆ្នាំ២០០៦ Valverde ក៏ផ្លាស់ដឹកនាំក្រុម Espanyol ហើយក៏បន្តដឹកនាំក្រុមផ្សេងៗទៀត។ ជាអាជីពគ្រូ Valverd ធ្លាប់ជួយក្លិប Espanyol ឈ្នះពានរង្វាន់ UEFA Cup ចំណាត់ថ្នាក់លេខ២ រដូវកាល២០០៦-២០០៧, ដឹកនាំក្រុម Olympiacos ឈ្នះ Superleague Greece ឆ្នាំ២០០៨-២០០៩, ២០១០-២០១១, ២០១១-២០១២ និងជួយក្រុម Athletic Bilbao ឈ្នះ Spanish Super Cup ឆ្នាំ២០១៥ ៕ ដេវីត