ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ខឹងគេឌុបស្រីស្នេហ៍កាត់មុខហើយថែមទាំងរោទិ៍ម៉ូតូរបៀបឌឺដងទៀតតាមកាប់របួស៣នាក់

ចែករំលែក៖

ខេត្តកំពត ៖ កម្លាំង អធិការដ្ឋាននគរបាលក្រុងកំពត បានឃាត់ខ្លួនយុវជនពីរនាក់ ដែលជាបក្ខពួក្ខជនសង្ស័យករណីកាប់យុវជនបីនាក់ ឲ្យរងរបួសដោយសារខឹងសម្បាររឿងគេឌុបស្រីស្នេហ៍កាត់មុខ ហើយថែមទាំងរោទិ៍ម៉ូតូរបៀបឌឺដងដាក់ទៀតផង ។

អំពើហិង្សាដោយចេតនានេះបានកើតឡើងពីរសៀលថ្ងៃ ពុធ ១៣ រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ២០១៨ក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។

មន្ត្រីនគរបាលក្រុងកំពតបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន រួមមាន ១. ឈ្មោះ ភាព ផែន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតនិង ២. ឈ្មោះចេន វិត ប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិក្រាំងសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។ ចំណែកជនដៃដល់ដែលគេចខ្លួនឈ្មោះ ឈិន ភេទប្រុស អាយុ ២២ឆ្នាំ មិនដឹងទីលំនៅ។

ដោយឡែកជនរងគ្រោះ រួមមាន ១-ឈ្មោៈអេង ហៃ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ២-ត្រឹង សីហា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត និងម្នាក់ទៀតមិនស្គាល់ឈ្មោះ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ករណីហិង្សាចេតនាបានកើតឡើងនៅចំណុចពីខាងកើតស្ពានមិត្តភាពកម្ពុជា កូរ៉េ ក្នុងទឹកដីភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពតបណ្តាលឲ្យយុវជនបីនាក់រងរបួសព្រោះតែត្រូវគេកាប់ដោយដាវសាមូរ៉ៃមួយដើម។ បន្ទាប់ពីកើតហេតុភ្លាមកម្លាំងនគរបាលក្រុងកំពតក៏តាមចាប់ក្រុមជនសង្ស័យបានពីរនាក់ជាបក្ខពួកជនដៃដល់ដែលគេចខ្លួននោះព្រមទាំងរឹបអូសបានដាវសាមូរ៉ៃមួយដើមផងដែរ ។

ជនសង្ស័យបានសារភាពឲ្យដឹងថា បានជាបក្ខពួកគេកាប់យុវជនទាំងបីនាក់នេះ ព្រោះតែខឹងក្រុមជនរងគ្រោះជិះម៉ូតូដឹកស្រីស្នេហ៍បង្អួតខ្លួន និងរោទិ៍ម៉ូតូដាក់ឌឺទៀត ទើបពេលជិះដល់លើស្ពានក្រុមខ្លួនដែលមានគ្នាបីនាក់ជិះម៉ូតូមួយគ្រឿងស្ទាក់កាប់ ត្រង់ចំណុចក្បែរភោជនីយដ្ឋានតាឪឲ្យរបួសតែម្តង ៕ សហការី


ចែករំលែក៖