ព័ត៌មានទាន់ហេតុការណ៍៖

ខឹងទារលុយប្រពន្ធ៤០០ដុល្លារមិនបានបម្រុងដុតផ្ទះ តែត្រូវនគរបាលជួយទាន់

ខេត្តព្រៃវែង៖ កាលពីថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលា ម៉ោងប្រហែល៧និង១០នាទីយប់មានករណី អំពើហិង្សាក្នុងគ្រួសារកើតឡើងមួយលើកនៅក្នុងភូមិស្លា ឃុំកំពង់ឫស្សី ស្រុកពោធិ៍ រៀង ខេត្តព្រៃវែង ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ឈ្មោះ ជា សារ៉ុន អាយុ៤១ឆ្នាំ បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធឈ្មោះ សួន នួន អាយុ៤០ ឆ្នាំ ព្រោះតែប្រពន្ធយកម៉ូតូទៅលាក់ទុកខ្លាច ប្ដីយកទៅផ្ទះប្រពន្ធចុងរួចហើយនិយាយ ភូតប្តីថាម៉ូតូលក់បាត់ហើយធ្វើឲ្យប្តីខឹងក៏ចាប់ផ្តើមទារលុយពីប្រពន្ធ៤០០ដុល្លារតែទារមិនបានក៏ទាញប្រេងម៉ាស៊ូត២ប៊ីដុង ចាក់នៅក្រោមផ្ទះហើយចាក់អង្ករពីលើ បម្រុងធ្វើសកម្មភាពដុតផ្ទះ។ តែពេលនោះកម្លាំងនគរបាលស្រុកសហការជាមួយប៉ុស្តិ៍កំពង់ឫស្សី ព្រមទាំងប្រជាការពារភូមិបានទៅដល់ទាន់ឈ្មោះ ជា សារ៉ុន ក៏រត់ឡើងលើផ្ទះបិទទ្វារចាក់គន្លឹះ។ បានប្រហែលជិត មួយម៉ោងក្រោយមមកដោយមានសភាពការណ៍មិនស្រួលព្រោះជនបង្កស្រែកថា ខ្ញុំពុលថ្នាំ ហើយលោកអធិការក៏បញ្ជាឲ្យកម្លាំងឡើងតាមបង្អួចមើលឃើញឈ្មោះជា សារ៉ុន ក្រាបក្អួតលុតជង្គង់នឹងរនាបដោយសារលេបថ្មាំក្រពះជាច្រើនគ្រាប់ប៉ងសម្លាប់ខ្លួនទើបនាំគ្នាដឹកទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ។

NKD-36x6_outline

បច្ចុប្បន្នឈ្មោះ ជា សារ៉ុន កំពុងសង្គ្រោះ នៅមន្ទីពេទ្យបង្អែកស្រុកពារាំង។ ចំណែក ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GD- 7083 ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរង់ចាំម្ចាស់មកយកទៅផ្ទះវិញ ៕ ហេង នរិន្ទ្រ