ព័ត៌មានទាន់ហេតុការណ៍៖

ខឹងនាងខ្ទើយបបួលប្រពន្ធជក់ថ្នាំញៀនវាយសន្លប់ នាងខ្ទើយខឹងលើកគ្នាជាង២០នាក់មកជួយ

ភ្នំពេញ ៖ អំពើហិង្សាមួយបានបណ្តាលឲ្យនាងខ្ទើយម្នាក់សន្លប់ស្តូកស្តឹងដោយសារបុរសជាជនជាតិបារាំងកាត់ខ្មែរម្នាក់ ខឹងស្ត្រីជាភេទទី ៣មកបបួលសង្សារខ្លួនទៅជក់ថ្នាំញៀន ខឹងពេកបានវ៉ៃ២-៣ដៃបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នៅ តាមបណ្តោយផ្លូវលេខ១៣៦ ត្រង់ចំណុចបារបារាំងខេនឌី ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ទីទី ភេទប្រុស(ខ្ទើយ) អាយុ ២១ឆ្នាំ មុខរបរបម្រើការនៅបារបារាំង ស្នាក់នៅផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

ជនសង្ស័យជាជនជាតិបារាំងមានវ័យជាង៤០ឆ្នាំបានរៀបរាប់ដោយមិនប្រាប់ឈ្មោះឲ្យដឹងថា មុនពេលកើតហេតុ គាត់បានស្គាល់ស្ត្រីខ្មែរម្នាក់ ដែលបម្រើការនៅក្នុងបារបារាំងមួយកន្លែងហើយក្រោយមក បានមកសុំរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធរៀបការពេញច្បាប់អស់រយៈពេល ២ឆ្នាំមកហើយ។ ប៉ុន្តែជាង២ខែកន្លងមកនេះ ស្រាប់តែមានបុរសភេទទី ៣ម្នាក់(ជនរងគ្រោះ)តែងតែទៅបបួលប្រពន្ធរបស់គាត់ ទៅជក់ថ្នាំញៀនជាញឹកញាប់ ទោះបីគាត់ហាម ក៏នៅតែមិនស្តាប់ដែរ ។លុះនៅវេលាម៉ោងជាង៣ទៀបភ្លឺថ្ងៃកើតហេតុគាត់បានទៅរកប្រពន្ធព្រោះដល់ម៉ោងចេញពីធ្វើការ ស្រាប់តែឃើញនាងខ្ទើយបានទៅបបួលប្រពន្ធរបស់គាត់ជក់ថ្នាំទៀត ធ្វើឱ្យគាត់ទ្រាំលែងបាខឹងពេក វ៉ៃស្ត្រីភេទទី៣ឱ្យសន្លប់ រហូតផ្អើលដល់ក្រុមខ្ទើយគ្នាគេជិត ២០នាក់មកដល់ប៉ុស្តិ៍ផ្សារកណ្តាល ១ ហើយស្រែកឡូឡាពេញផ្លូវ និងមុខប៉ុស្តិ៍នគរបាលទៀតផង ។

NKD-36x6_outline

យ៉ាងណាបើតាមសំដីអ្នករត់រ៉ឺម៉កម៉ូតូវិញប្រាប់ថា ពួកស្ត្រីភេទទី៣ទាំងនោះ ពេលដែលភ្ញៀវស្រវឹងស្រាម្តងៗ តែងតែទៅបន្លំលួចរបស់របរភ្ញៀវ ហើយពេលមានរឿងតែងតែលើកគ្នាមកព្រួត មកជួយគ្នាណាស់។ជាក់ស្តែងនៅយប់កើតហេតុ មានខ្ទើយទាំងអស់ជិត ២០នាក់បានព្រួតវាយជនជាតិបារាំងរូបនេះដោយខ្លះ កាន់ទាំងឈើវែង និងដបស្រា ប៉ុន្តែបានគ្នាគាត់ដែលជាអ្នករត់រ៉ឺម៉កម៉ូតូនៅជិតនោះ ជួយទានកុំអីជនជាតិបាររាំងត្រូវស្លាប់ផងក៏មិនដឹង។

ក្រោយពេលកើតហេតុជនបង្ក និងជនរងគ្រោះបានទៅកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល១ដើម្បីឲ្យសមត្ថកិច្ចជួយដោះស្រាយតាមច្បាប់ ៕ ប្រាថ្នា