ព័ត៌មានទាន់ហេតុការណ៍៖

ខឹងម្តាយស្តីបន្ទោសយកកំបិតសម្លុតគំរាមកាប់ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានប្រើអំពើហិង្សាទៅលើម្តាយបង្កើត បន្ទាប់ពីម្តាយបានស្តីបន្ទោសតិចតួច ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧វេលាម៉ោង២៣ និង១៥នាទី ស្ថិតនៅនៅភូមិរមៀត ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

NKD-36x6_outline

សមត្ថកិច្ចស្រុកត្រាំកក់បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សួង ឡាយ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានប្រដាប់កាំបិត -ដែកដក បានសម្លុត គំរាម រកកាប់ និងវាយទៅលើម្ដាយបង្កើតរបស់ខ្លួនឈ្មោះ ង៉ែត ថា អាយុ៤៩ឆ្នាំ វាយបំផ្លាញពាងទឹកចំនួន០១ ខាប់ដាក់ស្រាចំនួន០៣ ខូចខាតទាំងស្រុង ដោយខឹងនឹងម្តាយស្ដីបន្ទោសឲ្យខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕ ភ្នំដា