ព័ត៌មានទាន់ហេតុការណ៍៖

ខេត្ដមណ្ឌលគិរី​អាកាសធាតុ​ចុះ​ ត្រជាក់​ខ្លាំង​

ចែករំលែក៖

​ខេត្ដមណ្ឌលគិរីៈ​ លោក​ ខែ​ម​ ភារ​ម្យ​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ ខេត្ដមណ្ឌលគិរី​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៥​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ថា​អាកាសធាតុ​នៅ​ ខេត្ដមណ្ឌលគិរី​បាន​ចាប់ផ្ដើម​ចុះ​ត្រជាក់​ខ្លាំង​រយៈពេល​៣​ថ្ងៃ​ហើយ​គឺ​ចាប់​គិត​ពី​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៥​ រហូត​មក​ ដល់​ថ្ងៃនេះ​ជា​ពិសេស​នៅ​ពេល​យប់​ក្នុង​ នោះ​មាន​ជំនោរ​ខ្យល់​បក់​បោក​ខ្លាំងៗ​ទៀត​ ផង​។​

​សីតុណ្ហភាព​ចុះ​ត្រជាក់​នេះ​ត្រូវ​បាន​ គេ​សង្កេត​ឃើញ​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​និង​ស្រុក​អូរ​រាំង​គឺ​មាន​ភាព​ត្រជាក់​ ខ្លាំង​ជាង​បណ្ដា​ស្រុក​ផ្សេងៗ​ទៀត​នៅ​ក្នុង​ ខេត្ដ​មួយ​នេះ​។​ ចាប់តាំងពី​ថ្ងៃ​ទី​២៣​ រហូត​ដល់​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ពេល​យប់​សីតុណ្ហភាព​ចុះ​ត្រជាក់​ក្នុង​ចន្លោះ​ពី​១៣-១៥​អង្សា​រីឯ​ពេល​ថ្ងៃ​អាច​ ឡើង​ដល់​ចាប់ពី​ចន្លោះ​១៨-២០​អង្សា​ លក្ខណៈ​បែប​នេះ​មណ្ឌលគិរី​អាច​នឹង​មាន​មហាជន​និង​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ដែល​ គេ​មក​កម្សាន្ដ​នៅ​ទី​តំបន់​នេះ​និយាយ​ថា​ខេត្ដ​នេះ​ត្រជាក់​ជាង​បណ្ដា​ខេត្ដ​ផ្សេងៗ​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បាន​បន្ដ​ថា​ លក្ខណៈ​ពិសេស​ ដែល​ធ្វើ​ឱ្យ​ក្រុង​សែន​មនោ​រម្យ​និង​ស្រុក​អូរ​រាំង​ឆាប់​ទទួល​រង​នូវ​ភាព​ចុះ​ត្រជាក់​ លឿន​ជាងគេ​នោះ​មក​ពី​ក្រុង​និង​ស្រុក​ ទាំង​ពីរ​នេះ​មាន​រយៈកម្ពស់​ខ្ពស់​ជាងគេ​។​ លោក​បន្ដ​ទៀត​ថា​ក្នុង​ក្រុង​សែន​មនោ​រម្យ​ រយៈកម្ពស់​របស់​វា​ពី​នីវ៉ូទឹក​សមុទ្រ​មាន​កម្ពស់​៧០០​ទៅ​៧៣០​ម៉ែត្រ​ដោយឡែក​នៅ​ស្រុក​អូរ​រាំង​រយៈកម្ពស់​របស់​វា​ពី​នីវ៉ូទឹក​សមុទ្រ​មាន​កម្ពស់​រហូត​ដល់​៩០០​ ទៅ​៩៩២០​ម៉ែត្រ​លក្ខណៈ​បែប​នេះ​ធ្វើ​ឱ្យ​សំណើម​កើន​ខ្លាំង​ជា​អតិបរិមា​អាច​ ទទួល​បាន​នូវ​ភាព​ត្រជាក់​លឿន​ ៕​ សហការី​

ses (1) ses

 


ចែករំលែក៖