ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តរតនគិរី៖ យុវសិស្សម្នាក់ខឹងបងប្អូនស្តីបន្ទោស ក៏ទៅយកសាំងចាក់ស្រោចលើខ្លួនដុតប៉ុនប៉ងសម្លាប់ខ្លួន តែមិនស្លាប់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ហេតុការណ៍យកសាំចាក់ដុតខ្លួននេះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុផ្ទះរបស់ខ្លួនបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះអ៊ុត ដាំលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិឡាវ មុខរបរជាសិស្សថ្នាក់ទី១០ មានទីលំនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។

ប្រភពបន្តថា ដើមហេតុបណ្តាលមកពីខឹងបងប្អូនស្តីបន្ទោសបន្តិចបន្តួច ឈឺចិត្តខ្លាំងទើបសម្រេចចិត្តទិញសាំងចាក់ស្រោចលើខ្លួនដុតតែម្តង ហើយត្របានសាច់ញាតិជួយសង្គ្រោះទាន់ពេលឱ្យរងរបួសយ៉ាងធ្ងន់ ។

សាច់ញាតិក៏បានបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពស្រុកវើនសៃភ្លាមៗផងដែរ ៕ ជីវ័ន្ត