ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀងអបអរសាទរ ទិវា​សម្អាត​អនាម័យ​ពិភពលោក​ ១៥ កញ្ញា ក្រោម​ប្រធានបទ រួមគ្នាដើម្បីពិភពលោកស្អាត

ខេត្តស្វាយរៀង៖ ដេីម្បីអបអរសាទរ ទិវា​សម្អាត​អនាម័យ​ពិភពលោក​ ១៥ កញ្ញា ក្រោម​ប្រធានបទ «រួមគ្នា​ដើម្បីពិភពលោកស្អាត» ។

នាព្រឹកថ្ងៃសៅរ៍ ០៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំ មន្រ្តីរាជការតាមមន្ទីរ អង្គភាពជ៉ំវិញខេត្ត រដ្ឋបាលក្រុងស្រុក ក្រុមហ៊ុន អាជីវករ ព្រះសង្ឃ ប្រជាពលរដ្ឋ យុវជន ទូទាំងខេត្តស្វាយរៀងបាននាំគ្នាធ្វេីពលកម្ម សម្អាតបរិស្ថាន អនាម័យ ផាសុខភាព ។

បើតាមមន្ត្រីសាលាខេត្តស្វាយរៀងបានអោយដឹងថាការធ្វេីពលកម្ម សម្អាតបរិស្ថាន តាមមន្ទីរ អង្គភាព ទីសាធារណៈ តាមដងផ្លូវ ទីប្រជ៉ំជន លំនៅដ្ឋាន ដេីម្បីអបអរសាទរ ទិវា​សម្អាត​អនាម័យ​ពិភពលោក​ ១៥ កញ្ញា ក្រោម​ប្រធានបទ (រួមគ្នា​ដើម្បីពិភពលោកស្អាត) ក្នុងន័យចូលរួមធ្វេីឱ្យខេត្តស្វាយរៀងកាន់តែមានសោភ័ណភាព អនាម័យ ផាសុខភាព ជាកន្លែងចង់រស់នៅ ជាពិសេសស្របពេលដែលរដ្ឋបាលខេត្តស្វាយរៀង បានជម្រុញរៀបចំកែលម្អសោភ័ណភាពក្នុងខេត្តដូចជាច្រាំងទន្លេវ៉ៃគោ ផ្លូវសាធារណៈ កន្លែងកំសាន្ត រួមទាំងកន្លែងរមណីដ្ឋានទេសចរណ៍ព្រៃបាសាក់ជាដើម។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ២០ ​លាន​នាក់​ នាថ្ងៃទី​ ១៥ ​ខែ​កញ្ញា​ ឆ្នាំ២០១៨នេះ ក្នុង​បណ្ដា​ប្រទេស ១៥០ លើ​ពិភពលោក​រួមទាំង​កម្ពុជា​ផង​ដែរ​​នាំគ្នា​រៀបចំ​ទិវា​សម្អាត​អនាម័យ​ពិភពលោក​ក្រោម​ប្រធានបទ «​រួមគ្នា​ដើម្បី​ពិភពលោក​ស្អាត​» ខណៈ​ដែល​សំរាម​នៅ​តែ​ត្រូវ​បាន​គេ​បោះចោល​ពាសវាល​ពាសកាល​នៅ​តាម​ទីសាធារណៈ​នានា ។ ជាមួយនេះដែរ ក្រសួង​បរិស្ថាន ​បាន​ចេញ​សារាចរ​ណែនាំ​ដល់​គ្រប់​បណ្ដា​មន្ទីរ ស្ថាប័ន និង​អង្គភាព​រួម​ទាំង​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​បញ្ឈប់​ការបោះចោល​សំរាម និង​កាកសំណល់​គ្រប់​ប្រភេទ​ពាសវាល​ពាសកាល ដោយ​ទាមទារ​ឲ្យ​មាន​ការ​បែងចែក និង​វេចខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។

មិន​តែ​ប៉ុណ្ណោះ​បាន​ដាក់​ចេញ​នូវ​ការផាកពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​ដល់​ជន​ទាំងឡាយ​ណា​ដែល​បន្ត​បោះចោល​សំរាម​ដោយ​ឥត​សណ្ដាប់ធ្នាប់​លើ​ទីសាធារណៈ​ ៕ យឹម សុថាន