ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាញ់កាំភ្លើង៤នាក់ប៉ងបាញ់សម្លាប់បុរស ពីរនាក់នៅខេត្ដកំពតសង្ស័យជម្លោះ របរលក់ខ្សាច់

ចែករំលែក៖

ខេត្ដកំពត ៖ ប្រភពនានាក្រោយពីមាន ខ្មាញ់កាំភ្លើង៤នាក់ជិះម៉ូតូពីរគ្រឿងប៉ង បាញ់សម្លាប់បុរសពីនាក់កំពុងធ្វើដំណើរ តាមម៉ូតូមួយគ្រឿងនោះបានទម្លាយឱ្យ ដឹងថា ករណីនេះគេសង្ស័យជារឿងគំនុំ ក្នុងមុខរបរជម្លោះរឿងរបរលក់ខ្សាច់។ ការដែលគេទម្លាយបែបនេះ ព្រោះខ្មាញ់ កាំភ្លើងបានធ្វើសកម្មភាពប៉ងផ្ដាច់ជិវីត ជនរងគ្រោះបន្ទាប់ពីគេបានដឹងថា ជន រងគ្រោះមានជម្លោះយ៉ាងស្រួចស្រាវជា មួយនិងអ្នករកស៊ីខ្សាច់ដ៏ល្បីម្នាក់នៅក្នុង ខេត្ដកំពត កាលពីមុនថ្ងៃកើតហេតុ៤-៥ ថ្ងៃ ហើយក៏មានអំពើបាញ់ប្រហារមក លើបុរសជាជនរងគ្រោះតែម្ដង។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ នៅតាមបណ្ដាល ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ស្ថិត ក្នុងភូមិគោចិនលែង ឃុំថ្មី ស្រុកទឹកឈូ ខេត្ដកំពត មានជនមិនស្គាល់មុខ៤នាក់ ជីះម៉ូតូពីរគ្រឿងប្រដាប់ដោយកាំភ្លើងខ្លី បាញ់ប្រហារទៅបុរសពីរនាក់កំពុងជិះ ម៉ូតូស្របទិសគ្នាបណ្ដាលឱ្យជនរងគ្រោះ ទាំងពីរនាក់រងរបួសធ្ងន់ដោយគ្រាប់កាំ ភ្លើងទម្លុះជាច្រើនកន្លែង។ ក្រោយពីកើត ហេតុក្រុមខ្មាញ់កាំភ្លើងបានជិះម៉ូតូគេច ខ្លួនដោយបន្សល់ទុកជនរងគ្រោះនិងសំបក គ្រាប់កាំភ្លើងខ្លីម៉ាកកា៥៤ចំនួន៥គ្រាប់ និងកន្លែងកើតហេតុ។

នៅថ្ងៃកើតហេតុតាមសាក្សីបាន អះ អាងថា ក្រុមខ្មាញ់កាំភ្លើងមានគ្នា៤នាក់ ពីរនាក់ជិះម៉ូតូអ៊ែរប្លែកនិងពីរនាក់ទៀត ជិះម៉ូតូហុងដាសេ១២៥ តែពុំចាំស្លាក លេខនោះទេ ។

បើតាមនគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងដ្ឋានខេត្ដកំពតឱ្យដឹងថា ជន រងគ្រោះដែលត្រូវជនល្មើសបាញ់ទី១- ឈ្មេះ កែវ ចាន់ដារ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ ជាអាជីវករលក់ខ្សាច់ មានទីលំ នៅក្បែរកន្លែងកើតហេតុត្រូវជនល្មើស បាញ់ចំនួន៤គ្រាប់ត្រូវភ្លៅនិងកំភួនជើង ខាងស្ដាំងនិងទី២-ឈ្មោះ ជ ភីណង ហៅ នាយស្វិច អាយុ៣០ឆ្នាំ ជាតារាសម្ដែង មានទីលំនៅភូមិព្រែកទា សង្កាត់-ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួស កដៃនិងកំភួនដៃខាងឆ្វេង។

ស្នងការរងខេត្ដកំពតលោក ម៉ៅ ចាន់មធុរិទ្ធ បានឱ្យដឹងតាមទូរស័ព្ទនៅ ព្រឹកថ្ងៃទី១៨ ខែមិថុនា ជុំវិញករណីខ្មាញ់ កាំភ្លើងបាញ់លើបុរសពីរនាក់ខាងលើថា ករណីនេះគឺជារឿងគំនុំតែពុំមែនជាអំពើ ប្លន់នោះទេ។ លោកស្នងការរងបញ្ជាក់ ថា ជនដៃដល់សមត្ថកិច្ចកំណត់មុខសញ្ញា បានហើយតាមអ្វីដែលជនរងគ្រោះបាន ស្គាល់មុខជនដៃដល់ពេលដែលពួកគេ (ជនដៃដល់)បានធ្វើសកម្មភាព៕ លី ហ៊ាង


ចែករំលែក៖