ព័ត៌មានទាន់ហេតុការណ៍៖

ខ្មែរអ៊ិស្លាម២នាក់រត់ចោលទូកម៉ាស៊ីន និងឧបករណ៍នេសាទពេលដែលនេសាទ ក្នុងឡូត៍អភិរក្សត្រូវសមត្ថកិច្ចតាមចាប់

ខេត្តកំពង់ឆ្នាំង ៖ អ្នកនេសាទ២នាក់បានរត់គេចខ្លួនដោយបន្សល់ទុកទូកម៉ាស៊ីនចំនួន២គ្រឿង និងឧបករណ៍នេសាទ នៅពេល ដែលសមត្ថកិច្ចទៅឡោមព័ទ្ធ ក្នុងពេលដែលអ្នកនេសាទទាំងនេះបានចូលទៅនេសាទក្នុងឡូត៍អភិរក្សលេខ១២ ។ ការបង្រ្កាបទូកនេសាទនេះគឺធ្វើឡើងកាលពីយប់រំលង អធ្រាត្រឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៦ នៅភូមិថ្មី ឃុំកំពង់អុស ស្រុកជល គិរី ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយ​ពីទទួលព័ត៌មានស្តីពីសកម្មភាពបទល្មើសនេសាទនៅចំណុចភូមិសាស្រ្តខាងលើសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលបានចុះទៅអន្តរា គមន៍ ។ នៅពេលទៅដល់កន្លែងដែលក្រុមអ្នកនេសាទទាំងនោះនេសាទពួកគេបាន រត់គេចខ្លួនបាត់អស់ ទុកតែទូកម៉ាស៊ីន២គ្រឿងរួមនឹងឧបករណ៍មួយចំនួនទៀត ។
តាមប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរទីតាំងនោះបានឲ្យដឹងថាក្រុមអ្នកនេសាទក្នុងឡូត៍អភិរក្សនោះគឺម្នាក់ឈ្មោះម៉ាត់ យ៉ើ ភេទប្រុស និងម្នាក់ទៀតឈ្មោះ ហូ នោ ជាជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង ។
មជ្ឈដ្ឋាននានាកំពុងតែរង់ចាំមើលថា ប្រជាពលរដ្ឋស្គាល់ឈ្មោះម្ចាស់ទូកនេសាទខុសច្បាប់អស់ ហើយចាំមើល សមត្ថកិច្ចអាច ហៅក្រុមនេសាទខិលខូចទាំងនេះយកមក អនុវត្តតាមផ្លូវច្បាប់បានដែឬទ?
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្នក្រុមនេសាទខុសច្បាប់គឺមាន ច្រើននៅក្នុងភូមិសាស្រ្តស្រុកជលគិរី ដែល ភាគច្រើនគឺធ្វើពេលយប់ ដែលនេសាទ ទាំងអូសជនដែល​មានមុខ​ធំ និងប្រើដោយ កម្លាំងម៉ាស៊ីន ប៉ុន្តែគេពុំដែលឃើញមាន សមត្ថកិច្ចឬជំនាញនៅទីនោះអើពើពីការ បំផ្លិចបំផ្លាញធនធានជលផលទាំងនេះទេ ៕ ដោយ ៖ ចន្ថា
13043600_574034616103221_6983788840380511998_n

13087930_574034639436552_6749949152182109066_n

13221654_574034629436553_6642306968416436381_n