ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្ត្រាក់បណ្តាលឲ្យរបើកដំបូលឃ្លាំង១កន្លែងនៅស្រុកគាស់ក្រឡតែអត់មានមនុស្សគ្រោះថ្នាក់ទេ

ខេត្តបាត់ដំបង ៖ គ្រោះធម្មជាតិខ្យល់ កន្រ្តាក់មួយបានកើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៤និង ២០នាទីរសៀល នៅចំណុចចម្ការស្វាយចន្ទី ស្ថិតនៅភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុក គាស់ក្រឡ ខេត្តបាត់ដំបង បណ្តាលឲ្យ របើកដំបូលឃ្លាំងទំហំ១៥ម៉ែត្រគុណ ១៤ម៉ែត្រ និងដួលជញ្ជាំងរៀបឥដ្ឋប្រវែង ៥ម៉ែត្រ។ លោកវរសេនីយ៍ត្រី ឆាង វណ្ណឆៃ អធិការនគរបាលស្រុកគាស់ក្រឡ បានឲ្យដឹងថា ករណីនេះមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាជនរស់នៅ ទីនោះទេ តែឃ្លាំងនៅទីនោះខូចខាតធ្ងន់ធ្ងរ ។

NKD-36x6_outline

បច្ចុប្បន្នក្រោយពីខ្យល់កន្រ្តាក់បានស្ងប់ស្ងាត់ កម្លាំងនគរបាលស្រុកគាស់ក្រឡ បានចុះទៅត្រួតពិនិត្យ និងជួយរៀបចំ សណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយឡើង វិញហើយដែរ ៕ សហការី