ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖​ ចែ(យូវី)សម្រុកដឹកឈើចេញពីសៀមប៉ាងទៅវៀតណាមតាមស្រុកវ៉ើនសៃដូចហែកឋិន

ភ្នំពេញ៖ ជិតមួយសប្តាហ៍នេះ បទល្មើសព្រៃឈើនៅតំបន់ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង បានកក្រើកឡើងវិញគួរអោយកត់សម្គាល់ក្រោមក្រសែភ្នែកអាជ្ញាធរ សមត្ថកិច្ច ជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង និងខេត្តរតនគិរីកំពុងបើកដៃយ៉ាងចំហរបំផុត។

គេបានទម្លាយព័ត៍មាននេះមកថា៖ ការដឹកជញ្ជូនឈើចេញពីស្រុកសៀមប៉ាងតាម(បាកកាឡាញ)ឆ្ពោះទៅស្រុកវើុនសៃខេត្តរតនគិរីប្រើរថយន្តកុងប្រដេញ កង់១០ ដាក់មួយឡានជាង១០តោនឬ១០ម៉ែត្រគូបប្រភេទឈើប្រណិត ដោយមានចែ(យូ វី)អ្នកស្រុកសៀមប៉ាងនេះតែម្តងចេញមុខរត់ការផ្លូវ។

NKD-36x6_outline

សកម្មភាពដឹកជញ្ជូនឈើនៅទីនោះគឺមានទ្រង់ទ្រាយធំដោយមានថៅកែវៀតណាមជាអ្នកដាក់លុយមកអោយប្រមូលទិញឈើ រត់ការដឹកជញ្ជូន ក្នុងនោះមានថៅកែវៀតណាមឈ្មោះហ្វាជាម្ចាស់លុយ ឈ្មោះយាយដុងជាអ្នកយកលុយមកប្រមូលទិញ ឈ្មោះចែ(យូ វី)ជាអ្នកដឹកជញ្ជូន ដោយឡែកឈ្មោះកាំងនៅរតនគិរីជាអ្នករត់ការចំណាយលើសមត្ថកិច្ច អាជ្ញាធរ ជំនាញរដ្ឋបាលព្រៃឈើទាំងខេត្តស្ទឹងត្រែងនិងខេត្តរតនគិរី។

អ្នកភូមិនិយាយថា៖ បើគ្មានការយកចិត្តទុកដាក់ពីសមត្ថកិច្ច អាជ្ញាធរ ជំនាញរដ្ឋបាលព្រៃឈើទាំងខេត្តស្ទឹងត្រែងនិងខេត្តរតនគិរីនោះទេ ការកាប់បំផ្លាញឈើកើតមានពេញបន្ទុក នងរលាយហិនហោចក្នុងរយះពេលដ៏ខ្លីខាងមុខនេះ ព្រោះពួកគាត់ឃើញតែសមត្ថកិច្ចពាក់ព័ន្ធស្វែងរកប្រយោជន៍ពីបទល្មើសនេះទៅវិញ៕

 

13413928_1105772689483917_530224842_n