ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖​ ជំនួញឈើគ្រញូងនៅខេត្តឧត្តរមានជ័យមុខសញ្ញាដដែលៗ​ ខណៈសមត្ថកិច្ចយកលុយមុខដដែលៗនោះ?

ខេត្តឧត្តរមានជ័យ៖ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបទីតាំងស្តុកឈើក្រញូងយាយម៉ៃ ហើយដំណើរការនីតិវិធីមិនទាន់ចោទប្រកាន់មេឈ្មួញរូបនេះជាផ្លូវការនោះ កាន់តែធ្វើអោយឈ្មួញមួយចំនួនធំជាដៃជើងយាយម៉ៃ និងធ្លាប់យកឈើក្រញូងលាក់ទុកទីតាំងយាយម៉ៃ បានបន្តជំនួញឈើក្រញូងនេះដ៏គគ្រឹកគគ្រែងដដែល តាមឡាន ហាយឡែនឌឺ កាមរីបាឡែន ធុនត្រា ឡិចសុីសនេះជាដើម។

គេបានដឹងយ៉ាងច្បាស់និងល្បីពេញស្រុកអន្លង់វែងថា៖ អស់ពីយាយម៉ៃមួយនៅមានយាយម៉ៃ៤ទៅ៥នាក់ទៀត ព្រោះឈ្មួញទាំងនោះជាដៃជើងយាយម៉ៃ មានដូចជាឈ្មោះ (សាន) ជនរូបនេះក៏ធ្លាប់ខ្ចីដៃតំណាងអយ្យការបញ្ជាអោយសមត្ថកិច្ចចាប់អ្នកកាសែតដែលមកយាយីទម្លាយមុខជំនួញឈើក្រញូងរបស់ខ្លួន។ ឈ្មួញឈ្មោះ(ស៊ុន បូរ៉ា)នៅស្រុកត្រពាំងប្រាសាទ និងជាប្អូនលោកមេបញ្ជាការសឹករងត្រពាំងប្រាសាទ ដែលជាមេខ្លោងកេណ្ឌប្រជាពលរដ្ឋអោយឡើងភ្នំកាប់ឈើក្រញូងនៅក្នុងទឹកដៃថៃ។ ឈ្មួញឈ្មោះ(រ៉ា) ឈ្មួញឈ្មោះ(ខុម ជឿន)នៅរង្វង់មូលអូរស្វាយ ឈ្មួញឈ្មោះ(ស៊ូ) ឈ្មួញឈ្មោះ(រស់ ជក់)នៅក្រុងសំរោងនិងជានាយការិយាល័យអភិវឌ្ឍន៍កងពលលេខ៤ ពួកគេតែងតែបានអោយលុយទៅមេខ្លោងដើម្បីកេណ្ឌប្រមូលពលរដ្ឋឡើងភ្នំដងរ៉ែកចូលកាប់ឈើក្រញូងក្នុងទឹកដីថៃ ហើយក្រុមឈ្មួញទាំងនេះចាំប្រមូលទិញ និងដឹកជញ្ជូនពីខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ឆ្លងទៅវៀតណាម។ ឈើក្រញូងមួយចំនួនទៀតពួកគេដឹកពីខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ចាម រួចបន្តទៅវៀតណាម ខ្លះទៀតទៅកាន់ខេត្តស្វាយរៀង បន្តទៅវៀតណាមដូចគ្នា។

សមត្ថកិច្ចមាត់ដាចខ្លះនិយាយបែបចំអកថា៖ ចាប់មិនបានទេក្រុមឈ្មួញឈើក្រញូងនៅខេត្តឧត្តរមាន ខណះមុខឈ្មួញដដែលៗ ហើយសមត្ថកិច្ចយកលុយពីឈ្មួញមុខដដែលៗដែលនោះ? ករណីបង្ក្រាបទីទាំងឈើក្រញូងយាយម៉ៃ ក៏គេដឹងថា៖ យាយម៉ៃដឹងមុនដោយសារខ្មោចស្រុកអោយដៃ និងឮថាមានបន្លំទុកឈើក្រញូងខ្លះផងដែរ។

អាជ្ញាធរិយាយថា៖ ពួកឈ្មួញទាំងនេះហើយដែលផ្តើមគំនិតអោយពលរដ្ឋចូលកាប់ឈើក្រញូង និងប្រឈមគ្រោះថ្នាក់ រងនូវការបាញ់សម្លាប់ពីទាហានឈុតខ្មៅថៃជាច្រើនលើកច្រើនសារ។ បើសមត្ថកិច្ចចាប់ក្រុមមេខ្លោងទាំងនេះគឺបទល្មើសឈើក្រញូងនិងស្ងប់ស្ងាត់ ពលរដ្ឋមិនរងគ្រោះនេះជាដើម៕