ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ក្រសួងសាធារណការគួរពិនិត្យមើលមន្ទីរសាធារណការ នៅខេត្តមណ្ឌលគិរីផង

រឿងអាស្រូវពុករលួយរបស់លោក ម៉ៅ ធនារក្ស ប្រធានមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តមណ្ឌលគិរីត្រូវបានមន្ត្រីរាជការក្នុងមន្ទីរនេះលាតត្រដាងជាសាធារណៈ ដើម្បីឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹងនិងចាត់វិធានការលើក្រុមមន្ត្រីពុករលួយជាបន្ទាន់។ ជាមួយគ្នានេះអង្គភាព

ប្រឆាំងអំពើពុលរលួយស៊ើបអង្កេតផងដែរព្រោះក្នុងមួយឆ្នាំៗ លោក ម៉ៅ ធនារក្ស និងបក្ខពួកមួយក្តាប់តូចឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋសន្ធឹកសន្ធាប់យកទៅចែកគ្នាធ្វើ មានធ្វើបានយ៉ាងក្រអឺតក្រទម។ ជាងនេះទៅទៀតការស្ថាបនាផ្លូវនិងជួសជុលផ្លូវក្នុងខេត្តមណ្ឌលគិរីក៏អាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយផងដែរទើបផ្លូវក្នុងខេត្តនេះគ្មាន គុណភាពធ្វើហើយឆាប់ខូចទៅវិញ ។

NKD-36x6_outline

ប្រភពបានឲ្យដឹងទៀតថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះលោក ម៉ៅ ធនារក្ស ដែលជាប្រធានមន្ទីរសាធារណការ និងលោក សន ថា ជាអនុប្រធានមន្ទីរ ព្រមទាំង ប្រធានការិយាល័យគណនេយ្យឈ្មោះ ពេញ សាវុធ បានឃុបគ្នាប្រព្រឹត្តអំពើពុករលួយ តាមគ្រប់រូបភាព ជាពិសេសភាពមិនប្រក្រតីនៃការចំណាយលើគម្រោងជួសជុលថែទាំផ្លូវនៅក្នុងខេត្តការជួសជុលអគារចំណាយលើប្រេង និងសម្ភាផ្សេងៗទៀត។ កន្លងមកមន្ត្រីរាជការក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី មិនហ៊ានបើកកកាយរឿងអាស្រូវពុករលួយរបស់លោក ម៉ៅ ធនារក្សនោះទ េព្រោះដឹងថាលោកប្រធានមានខ្នងបង្អែករឹងមាំ។ ប៉ុន្តែឥឡូវនេះពួកគាត់អត់ទ្រាំតទៅទៀតលែងបានក៏ទម្លាយរឿងនេះជាសាធារណៈដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងសាធារការនិងដឹកជញ្ជូនបានដឹងនិង ចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ។

មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមនណ្ឌលគិរីបានឲ្យដឹងថា ការណ៍ដែល ឈ្មួញប្រើប្រាស់រថយន្តធំៗដឹកឈើផ្ទុកលើសទម្ងន់ បំផ្លាញផ្លូវលំនិងផ្លូវជាតិក្នុងខេត្តមណ្ឌលគិរីយ៉ាងពេញបន្ទុកនាពេលកន្លងមកក៏អាចមានការបើកដៃពីលោក ម៉ៅ ធនារក្ស ផងដែរទើបគ្មានការទប់ស្កាត់។ ក្រុមជញ្ជីងថ្លឹងរថយន្តក្នុងខេត្តមណ្ឌលគិរីមិនចាត់វិធានការលើឈ្មួញដែលបំផ្លាញផ្លូវក្នុងខេត្តនេះយ៉ាងពេញបន្ទុកនោះទេ ហើយ គិតតែប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ៕

sew

13413928_1105772689483917_530224842_n